កណ្តាលៈ យោងតាមផេករបស់ក្រសួងធនធានទឹក និង ឧតុនិយមបានឲ្យដឹងថា នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ រសៀល វេលាម៉ោង ៤និង២០នាទី មានភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្រ្តាក់ នៅឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ។ បណ្តាលឲ្យរលំដេីមឈេីសង្កត់មកលេីសំយ៉ាបផ្ទះប្រជាពលរដ្ឋចំនួន ០១ខ្នង របេីកតំបូលហ្វីប្រូ និងស័ង្កសីចំនួន ០៥ខ្នង និងបាក់គ្រិចស្លាកគណ:បក្សចំនួន០១ បាតុភូតនេះមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋឡេីយ៕



មតិយោបល់