ព័ត៌មានជាតិ

Update៖ តាមពិតសមត្ថកិច្ចឃាត់ខ្លួនជនជាតិចិន១៦៤នាក់ នៅសំរិទី្ធអង្គរ អាផាតមិន

សៀមរាប: នៅព្រឹកថ្ងៃទី ២៨ ខែមិនា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល សង្កាត់ស្វាយដង្គំ កម្លាំងនគរបាលផ្នែកអន្តោប្រវេសន៍ ដឹកនាំដោយលោក ណុប សារ៉ាក់ អធិការនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប សហការណ៍ជាមួយ កម្លាំងផែនអន្តោប្រវេសន៍ រួមទាំងកម្លាំងនគរបាលការិយាល័យអន្តរាគមន៍ ដឹកនាំផ្ទាល់ដោយលោក លោក ជា គឹមសាន ស្នងការរងនគរបាលទទួលផែនអន្តោប្រវេសន៍ ក្រោមការសម្របសម្រួលពីលោក សំរិទ្ធ សុខុន និងលោក ស្រេង វធ្ធា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប បានចុះប្រត្តិការបង្រ្កាបទីតាំងប្រព្រឹត្តបទល្មើស ភ្នាល់ល្បែង ស៊ីសងតាមប្រព័ន្ធ Internet Game online ដែលមានទីតាំង ស្ថិតនៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមារាប ចំនួនពីរទីតាំង។

ករណីចុះបង្ក្រាបនេះ សមត្ថកិច្ច បានរកឃើញនិងឃាត់ជនជាតិចិន សរុបចំនួន ១៦៤នាក់ ស្រី៤០នាក់ និង Computer ប្រមាណ១៥០គ្រឿង ដែលកំពុងប្រព្រឹត្តបទល្មើស។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានបញ្ជូន ទៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីធ្វើការសាកសួរបំភ្លឺបន្ថែម៕

មតិយោបល់