ព័ត៌មានជាតិ

មុខសញ្ញាជំនាញឆក់រួចចេះបំបាំងកាយម្នាក់ ត្រូវសមត្ថកិច្ចក្របួចជាប់ ចំណែក២នាក់ទៀត គេចខ្លួនយកទាំងកាបូបទៅបាត់

ភ្នំពេញ: ស្រ្តីម្នាក់ដែលកំពុងជិះម៉ូតូជាមួយនិងស្វាមី ស្រាប់តែលេចមុខក្រុមជនសង្ស័យ៣នាក់ មកធ្វើសកម្មភាពឆក់កាបូបក្រវ៉ាត់ចង្កេះបានសម្រេច តែត្រូវជនរងគ្រោះ ប្រជាពលរដ្ឋនិងសមត្ថកិច្ច ដេញចាប់បានម្នាក់ ចំណែកបក្ខពួក២នាក់ទៀត ជិះយកកាបូបគេចដោយសុវត្ថិភាព ហេតុការណ៍ខាងលើបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៤និង៥០នាទីរសៀល ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវមហាវិថី ឈ្នះ ឈ្នះ ភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យដែលឃាត់បានមានឈ្មោះ ម៉ា រ៉ានុត ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ជិះម៉ូតូមួយគ្រឿងម៉ាក Click ពណ៌ខៀវស្លាកលេខ ភ្នំពេញ 1JG-0667 ។ ជនរងគ្រោះឈ្មោះ ចិន្តា ភេទស្រី មុខរបរលក់ដូរ ស្នាក់នៅ ភូមិកប់កណ្តឹង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។

សម្ភារ:បាត់បង់៖ មានលុយជិត៥០ដុល្លារ និងទូរស័ព្ទម I phone មួយគ្រឿង ។

តាមប្រភពពីជនរងគ្រោះបានឲ្យដឹងដែរថា ដំបូងពេលរូបគាត់និងស្វាមីកំពុងជិះម៉ូតូធ្វើដំណើរពីជើងទៅត្បូង រហូតមកដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខក្រុមជនសង្ស័យ២នាក់ មកធ្វើសកម្មភាពឆក់កាបូបពីចង្កេះ បានសម្រេច និងមានបក្ខពួកម្នាក់ទៀត ជិះម៉ូតូមកពីក្រោយបានដកសោម៉ូតូជនរងគ្រោះក្រវាត់ចោល រួច រួចព្យាយាមជិះគេចតែស៊យ ទៅបុកម៉ូតូប្រជាពលរដ្ឋបណ្តាលឲ្យដួល ត្រូវចាប់បានម្នាក់ភ្លាមៗ ចំណែក២នាក់ទៀតគេចខ្លួនបាត់ស្រមោល ។

ក្រោយកើតហេតុជនសង្ស័យម្នាក់ខាងលើ រួមទាំងម៉ូតូត្រូវបានសមត្ថកិច្ច នាំយកទៅសាកសួរ ដើម្បីចាត់ការតាមនីតិវិធី ៕

មតិយោបល់