ព័ត៌មានជាតិ

បុគ្គលិកកាស៊ីណូ LYP ជិះម៉ូតូបុកគល់ស្ពានស្លាប់ នៅមុខសណ្ឋាគារកោះកុងបេយ៍

កោះកុង: កាលពីវេលាម៉ោង ២ និង១៥ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែមិនា​ ឆ្នាំ ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ បង្កទ្បើងដោយខ្លួនឯង ជិះម៉ូតូបុកគល់ស្ពាន ធ្លាក់ចូលទឹកស្លាប់ នៅមុខសណ្ឋាគារកោះកុងបេយ៍ ត្រង់ចំណចុភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។

ជនរងគ្រោះមានឈ្មោះ អន រីម ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកកាស៊ីណូ (LYP) មានទីលំនៅ ភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា បើកម៉ូតូ Dream C 125 ឆ្នាំ២០១៤ ពណ៌ខ្មៅ ស្លាកលេខ កោះកុង1A.1434។

បច្ចុប្បន្ន សាកសពត្រូវបានរក្សាទុកនៅមន្ទីរពេទ្យខេត្ត ដើម្បីរងចាំសាច់ញ្ញាតិមកទទួល រីឯម៉ូតូត្រូវបានកម្លាំងសមត្ថកិច្ច យកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ៕

មតិយោបល់