ព័ត៌មានជាតិ

អាស្ទាវឡើងកប៉ុនប៉ងរំលោភក្មេងស្រីអាយុ៥ឆ្នាំ

ភ្នំពេញៈ យុវជនឈាមរាវម្នាក់ ត្រូវបានប្រជាពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ទឹកថ្លា កាលពីម៉ោង០៩និង៣០នាទីព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចក្នុងវត្តទឹកថ្លា ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បន្ទាប់ពីយុវជនរូបនេះប៉ុនប៉ងរំលោភសេភសន្ថវៈទៅលើក្មេងស្រីអនីតិជន។

ជនសង្ស័យឈ្មោះ វ៉ិត សាវុធ ហៅអាងោល អាយុ១៦ឆ្នាំ មុខរបរកម្មករដាក់កង្ហារទឹកត្រជាក់ ស្នាក់នៅផ្ទះថៅកែ ផ្ទះលេខ៥អា ផ្លូវ២៨១ ក្រុម៥៤ សង្កាត់បឹងកក់១ ខណ្ឌទួលគោក ស្រុកកំណើតភូមិព្រៃគុយ ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង។ ចំណែកក្មេងស្រីរងគ្រោះឈ្មោះ ស.ស.ម អាយុ៥ឆ្នាំ មុខរបរសិស្សស្នាក់នៅភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

ម្តាយក្មេងស្រីរងគ្រោះបានប្រាប់សមត្ថកិច្ចថា មុនកើតហេតុម្តាយក្មេងស្រីរងគ្រោះបាននាំកូន(ក្មេងស្រីរងគ្រោះ) មកចូករួមបុណ្យសពបងប្អូននៅក្នុងវត្តខាងលើ ដោយសារតែជាប់រវល់ទើបក្មេងស្រីរងគ្រោះបានរត់លេងម្នាក់ឯងក្នុងវត្ត តែក្រោយមកស្រាប់តែឃើញកូនគាត់មកប្រាប់ថា ជនសង្ស័យខាងលើបានចាប់នាងផ្តួលដីបានយកដៃមកអង្អែប្រដាប់ភេទ ហើយបានដេកពីលើនាងទៀត ក្រោយ​ពី​បានឮកូនប្រាប់ហើយ ក៏ចាប់យុវជនខាងលើយកមកប្រគល់ឲ្យសមត្ថកិច្ចតែម្តង។

នៅចំពោះមុខសមត្ថកិច្ចយុវជនបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពខាងលើពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យខាងលើបាននាំខ្លួនយកទៅសាកសួរបន្តនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ៕

មតិយោបល់