កំពង់ស្ពឺៈ កាលពីថ្ងៃទី២៧ ខែមិនា ឆ្នាំ២០១៩ សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យម្នាក់ ជាក់ស្តែងជនសង្ស័យ បានកំពុងលួចបូមប្រេងម៉ាស៊ូតពីរថយន្តលក់ នៅចំណុចភូមិព្រៃធំ ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
ជនសង្ស័យឈ្មោះ អ៊ឹម សុគា ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិរលៀក ឃុំតាអូរ ស្រុកគីរីវង់ ខេត្តតាកែវ មុខរបរបើករថយន្តដឹកទឹករបស់ក្រុមហ៊ុន USS សាងសង់ផ្លូវ ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធី៕






មតិយោបល់