ព័ត៌មានជាតិ

Update៖ ផ្អើលយប់មិញ អគ្គិភ័យឆេះរថយន្តដេប៉ូចែកចាយស្រាបៀរកម្ពុជា នៅក្រុងពោធិ៍សាត់

ពោធិ៍សាត់: កាលពីវេលាម៉ោង ១១ និង២៣នាទីយប់ថ្ងៃទី២៨ ខែមិនា ឆ្នាំ២០១៩ អធិការនគរបាលក្រុង បានដឹកកម្លាំងអធិការនគរបាលក្រុង និងកម្លាំងប៉ុស្ដិ៍ប៉ុស្ដិ៍ផ្ទះព្រៃ សហការជាមួយកម្លាំងជំនាញការិយាល័យអគ្គិភ័យស្នងការដ្នាននគរបាលខេត្ត ដោយមានការចូលរួមពីលោកនាយករដ្ឋបាលសាលាខេត្ត លោកអភិបាល អភិបាលរងក្រុង បានចុះអន្តរាគមន៍ ពន្លត់អគ្គិភ័យឆេះរថយន្តរបស់ដេប៉ូចែកចាយស្រាបៀរកម្ពុជា នៅចំណុចក្នុងឃ្លាំងដេប៉ូ ចែកចាយស្រាបៀរកម្ពុជា ស្ថិតនៅភូមិរ៉ា សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ដែលម្ចាស់ឈ្មោះ ហួត ផាវី ភេទស្រី អាយុ ៥៤ឆ្នាំ។

សម្ភារ:ខូចខាត់៖ ឆេះរថយន្ថ១គ្រឿង ម៉ាកហ៊ីយ៉ានដាយ។

ករណីនេះ រថយន្តពន្លត់អគ្គិភ័យរបស់សមត្ថកិច្ច ចេញអន្តរាគមន៍ ៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួ១នគ្រឿង រលត់ទាំងស្រុងនៅវេលាម៉ោង 00 និង១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១៩៕

មតិយោបល់