ព័ត៌មានជាតិ

លោកនាយប៉ុស្តិ៍ អូបែកក្អម ជួបគ្រោះថ្នាក់ចរាចរណ៍ដោយក្មេងស្ទាវជិះម៉ូតូបុកយ៉ាងពេញទំហ៊ឹងបណ្តាលរងរបួសធ្ងន់

ភ្នំពេញ: លោកនាយប៉ុស្តិ៍ អូបែកក្អម ជួបគ្រោះថ្នាក់ចរាចរណ៍ដោយក្រុមក្មេងស្ទាវជិះម៉ូតូបុកយ៉ាងពេញទំហ៊ឹងបង្កឲ្យមានកាភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង២០នាទីយប់ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវបេតុង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
មុនពេលកើតហេតុរូបលោកចេញពីផ្ទះគោលបំណងទៅប្រចាំការនៅប៉ុស្តិ៍ លុះមកដល់ចំណុចកើតហេតុក៍មានក្មេងស្ទាវជិះម៉ូតូមួយគ្រឿងម៉ាក សង់ប៊ិច សេ១១០ ស៊េរី២០១២ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ​​ 1BH-0030 មកបុកម៉ូតូលោកបណ្តាលឲ្យដួលរងរបួសធ្ងន់ ត្រូវរថយន្តសង្រ្គោះដឹកយកទៅព្យាបាលភ្លាមៗផងដែរ ចំណែកជនបង្កបើករត់គេចបាត់ស្រមោល៕

 

មតិយោបល់