ព័ត៌មានជាតិ

អ្នករៀនសម្អាងការម្នាក់ ត្រូវសមត្ថកិច្ចឃាត់ រកឃើញគ្រឿងញៀន…

បន្ទាយមានជ័យ: កាលពីវេលាម៉ោង៦និង១០នាទីល្ងាចថ្ងៃទី២៧ខែមិនាឆ្នាំ២០១៩ កម្លាំងអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ចុះត្រួតពិនិត្យរដ្ឋបាលភូមិសាស្រ្ត ត្រង់ចំណុចវត្តរតន:ម៉ាឡៃ លើផ្លូវជាតិលេខ៥៩ ភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បានឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀនចំនួន ៣នាក់។

ទី១.ឈ្មោះតាំងចន្ធូភេទស្រី អាយុ៣៩ឆ្នាំ មុខរបរកម្មករ រស់នៅសង្កាត់់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទី២.ឈ្មោះ សោម ច័ន្ទចំប៉ា ភេទស្រីអាយុ ៣២ឆ្នាំ មុខរបរកម្មករ រស់នៅភូមិថ្មរមាល ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ និងទី៣.ឈ្មោះ ទេសរ៉ូស្សា ហៅមុំភេទស្រី អាយុ ២៥ឆ្នាំ មុខរបររៀនសម្អាងការ រស់នៅភូមិថ្នល់បត់ ឃុំភ្នំតូចស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

វត្ថុតាងដកហូតបានរួមមាន៖
– ថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន០១កញ្ចប់ធំ ច្រកក្នុងថង់ពណ៌ស រុំដោយស្គុត – ថ្នាំងញៀនប្រភេទគ្រាប់ចំនួន៣៩៦៧ គ្រាប់ ពណ៌លឿងចំនួន៣៩គ្រាប់។
– ទូរស័ព្ទដៃរចំនួន ០៣គ្រឿង ម៉ាកoppo ២គ្រឿង Nokia ១គ្រឿង៕

មតិយោបល់