ត្បូងឃ្មុំៈ កាពីវេលាម៉ោង ៣ និង៣០នាទីរសៀលថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១៩ លើផ្លូវជាតិលេខ៧ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១២៦-១២៧ ត្រង់ចំណុចមុខផ្ទះឈ្មោះ គិត លឹមហ៊ន ភេទប្រុស នៅភូមិយាយស ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ មានករណីគ្រោះថ្នាក់ រថយន្តបុកបង្គោលសុវត្ថិភាព។
រថយន្តបង្កម៉ាក កាមរី តូយ៉ូតា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2J-3821 បើកបរដោយឈ្មោះ លួង សុផល ភេទប្រុស អាយុ៥៦ឆ្នាំ ជាតិខ្មែរ នៅភូមិ៤ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន ភ្នំពេញ បើកបរក្នុងស្ថានភាពស្រវឹង ជ្រុលទៅកៀរមនុស្ស ៣នាក់៖
១.ឈ្មោះ គិត លឹមហ៊ន ហៅ តាទូច ភេទប្រុស អាយុ៧៨ឆ្នាំ ជាតិខ្មែរ នៅភូមិយាយស ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ (របួសធ្ងន់)។
២.ឈ្មោះ លាង ឡី ភេទស្រី អាយុ៧៥ឆ្នាំ នៅភូមិយាយស ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ (របួសស្រាល)។
៣.ឈ្មោះ គិត ម៉េងឡុង ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិយាយស ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ (របួសស្រាល) ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះវាស់វែង និងកំពុងចាត់ការតាមនីតិវិធី៕
មតិយោបល់