ព័ត៌មានជាតិ

ខ្យល់កន្រ្តាក់ វាយប្រហារផ្ទះប្រជាពលរដ្ឋ នៅខេត្តបន្ទាយមាន័យ

បន្ទាយមានជ័យ: កាលពីវេលាម៉ោង៥ និង៤០នាទីល្ងាចថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១៩ មានករណីខ្យល់កន្រ្តាក់ បោកបក់ខ្លាំង បណ្ដាលឲ្យផ្តួលរលំផ្ទះចំនួន ២ខ្នង ស្ថិតនៅឃុំស្រះរាំង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

ផ្ទះរងគ្រោះទី១ នៅភូមិក្រូច របើកដំបូល អស់ស័ង្កសី ៣៩សន្លឹក ម្ចាស់ឈ្មោះ អ៊ុត សៀន ភេទប្រុស អាយុ ៦៤ឆ្នាំ ផ្ទះទី២ នៅភូមិតាអិន ត្រូវបានដើមដូងបាក់សង្កត់ ខូចខាតទាំងស្រុង ម្ចាស់ផ្ទះឈ្មោះ ភូ សារ៉ាយ ភេទប្រុស អាយុ ៦៤ឆ្នាំដែរ៕

មតិយោបល់