ព័ត៌មានជាតិ

អាសូរណាស់! ក្មេងប្រុសអាយុ ៦ឆ្នាំ ត្រូវម៉ូតូបុកស្លាប់យ៉ាងអាណោចអាធ័ម

កំពង់ឆ្នាំង: កាលពីម៉ោង ៦ និង២០នាទីព្រឹកថ្ងៃ ២៩ ខែមិនា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយម៉ូតូមួយគ្រឿង ជិះបុកក្មេងប្រុសម្នាក់ កំពុងដើរតាមផ្លូវលំ បណ្ដាលឲ្យស្លាប់មួយរំពេច ស្ថិតនៅភូមិពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ជនរងគ្រោះអាយុ ៦ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះវាស់វែង និងដកហូតវត្ថុតាងម៉ូតូ រួមទាំងជនបង្ក យកមកកាន់ប៉ុស្តិ៍នគរបាល ដើម្បីកសាងសំណុំរឿង ចាត់ការតាមនិតិវិធី៕

មតិយោបល់