ព័ត៌មានជាតិ

យុវជនម្នាក់ ត្រូវខ្សែភ្លើងឆក់ ស្លាប់មួយរំពេច

បាត់ដំបង: កាលពីវេលាម៉ោង ៥ល្ងាចថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១៩ មានករណីយុវជនម្នាក់ ត្រូវខ្សែភ្លើងឆក់ស្លាប់ នៅចំណុចភូមិអូសទូក ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង។

ជនរងគ្រោះ មានឈ្មោះ ខុម ខៀវ អាយុ១៩ឆ្នាំ រស់នៅភូមិជាមន្រ្តី ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង បានឡើងធ្វើពិដានផ្ទះ ស្រាប់តែប៉ះនឹងខ្សែភ្លើងដាច់ បណ្តាលឲ្យឆក់ស្លាប់តែម្ដង។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះមកត្រួតពិនិត្យ ធ្វើកោសល្យវិច័យសព រួចប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណតាមប្រណី៕

មតិយោបល់