ព័ត៌មានជាតិ

សាហាវណាស់! ទាស់សម្ដីគ្នា ប្តីយកអាវុធច្នៃ បាញ់ព្រួញ ធ្លុះពោះប្រពន្ធ របួសយ៉ាងដំណំ

កំពង់ធំ: កាលពីវេលាម៉ោង ៧ និង១៥ នាទីយប់ថ្ងៃទី ២៩ ខែមិនា ឆ្នាំ២០១៩ មានករណីហិង្សាក្នុងគ្រួសារ បណ្ដាលឲ្យស្ត្រីម្នាក់រងរបួសធ្ងន់ ស្ថិតនៅភូមិដងអន្ទាក់ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្កខេត្តកំពង់ធំ។

ជនសង្ស័យឈ្មោះ ហ៊ឹម ហួន ភេទប្រុស អាយុ៥៥ឆ្នាំ ត្រូវជាប្តីជនរងគ្រោះ រស់នៅភូមិឃុំកើតហេតុ។ ជនរងគ្រោះឈ្មោះ ម៉ោញ យិន អាយុ៤៥ឆ្នាំ របួសធ្ងន់ មានព្រួញដង្ហក់ ជាប់ពោះត្រង់កន្តៀតក្អម ត្រូវបានសាច់ញាតិ បញ្ជូនទៅមន្ទីរពេទ្យខេត្តកំពង់ធំ។

មូលហេតុ៖ ប្តីផឹកស្រាស្រវឹង ទាស់សម្តី ជាមួយប្រពន្ធ រហូតឈានដល់ប្រើហិង្សា ទាញយកអាវុធច្នៃ បាញ់ព្រួញត្រូវ​ចំចង្កេះប្រពន្ធ រងរបួសធ្ងន់។

ក្រោយកើតហេតុ ជនសង្ស័យ បានទម្លាក់អាវុធច្នៃចោល ហើយបានរត់គេចខ្លួនបាត់ ខណ:នេះសមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវ ដើម្បីតាមចាប់ជនបង្កមកផ្ដន្ទាទោសតាមច្បាប់៕

មតិយោបល់