ព័ត៌មានជាតិ

ករណីម្ចាស់អាខោនឈ្មោះ សឿន សារ៉េត បង្ហោះរឿង ចិនដាក់ថ្នាំសណ្ដំយកលុយអាជីវករ នៅផ្សារចង្អើរ សមត្ថកិច្ច ចេញបំភ្លឺហើយ

កែបៈ ពេលថ្មីៗនេះ មានអាខោនឈ្មោះ សឿន សារ៉េត បានផុសព័ត៌មានពាក់ព័ន្ធករណីចិន ចូលមកផ្សារដំណាក់ចង្អើរ ខេត្តកែប ហើយបន្លំចូលទិញឥវ៉ាន់ និងដាក់ថ្នាំសណ្តំយកលុយអាជីវករលក់ដូរ ក្នុងផ្សារខាងលើ។

ករណីនេះ ស្នងការនគរបាលខេត្តកែប សុំធ្វើការបកស្រាយថា ពុំមានហេតុការណ៍ ដូចម្ចាស់អាខោនខាងលើ (សឿន សារ៉េត) បានផុសនោះទេ ដោយលោកស្នងការ បានចាត់តាំងនគរបាលជំនាញ ចុះសួរអាជីវករផ្ទាល់ ទើបដឹងថា មានជនជាតិចិន ចូលមកទិញឥវ៉ាន់ក្នុងផ្សារមែនអស់ ១០$ ហើយចិនឱ្យ ថ្លៃទិញឥវ៉ាន់ ៥០$ តែពេលនោះ មិនដឹងថា អាជីវករ គាត់អាប់លុយឲ្យទៅចិនច្រទ្បំ ឬយ៉ាងណានោះទេ ព្រោះសមត្ថកិច្ច ឃើញស្ថានភាពជាក់ស្ដែងរបស់គាត់ ពុំមានការវង្វេងអ្វីនោះទេ ហេតុដូចនេះ មិនមានករណីដាក់ថ្នាំឡើយ សមត្ថកិច្ច សន្និដ្ឋានថា អាជីវករវង្វេងបាត់លុយដោយខ្លួនឯងប៉ុណ្ណោះ។

យ៉ាងណាមិញ សមត្ថកិច្ចក៏សូមផ្តាំទៅម្ចាស់អាខោនខាងលើ មុននឹងផុសរឿងអ្វីមួយ សូមរកអំណះអំណាងឱ្យច្បាស់លាស់សិន មុននិងផុស។

ការធ្វើបែបនេះ នាំឱ្យបំពុលមូលដ្ឋានខេត្តកែប ក៏ដូចជាសង្គមទាំងមូល ហើយក៏សូមសំណូមពរឱ្យម្ចាស់អាខោនខាងលើ ធ្វើការបកស្រាយជូនមតិមហាជនឡើងវិញ បើមិនដូច្នោះទេ ក្នុងនាមជាសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកែប នឹងធ្វើការប្តឹងទៅដល់ម្ចាស់អាខោន៕

មតិយោបល់