ព័ត៌មានជាតិ

ស្លាប់ម្នាក់ជាប្រធាន ខ ៥៣៤ និង របួសធ្ងន់នៅខេត្តប៉ៃលិន

ប៉ៃលិន​ៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០
វេលាម៉ោង ២ និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍០១ ករណី នៅចំណុចការ៉ាសសាំង សាវីមេច ខាងជើងផ្សារសាលាក្រៅចម្ងាយប្រហែល ៦០០ម៉ែត្រ លើផ្លូវជាតិលេខ ៥៩ ស្ថិតក្នុងភូមិទួលខ្ពស់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន រវាងរថយន្តធុនស្រាល និងម៉ូតូចំនួន ០២គ្រឿង បើកបរស្របទិសគ្នា ពីជើងទៅត្បូង ម៉ូតូទី០១ស្របទិសគ្នានិង ម៉ូតូទី០២ បញ្ច្រាស់ទិសគ្នា។
អ្នកបេីកបររថយន្ត ឈ្មោះ ព្រំ សុីដែន ភេទប្រុស អាយុ ១៨ ឆ្នាំ រស់នៅភូមិប៉ាលិលេយ្យ ២ ឃុំប៉ាលិលេយ្យ ២ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
បើកបររថយន្តម៉ាកហាយព្រីត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BD 5551 បើកបរក្នុងទិសដៅពីជើងទៅត្បូង និង អ្នករួមដំណើរឈ្មោះ ពេញ ស៊ីង អាយុ ១៩ ឆ្នាំ រស់នៅភូមិប៉ាលិលេយ្យ ឃុំប៉ាលិលេយ្យ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
ភាគីខាងម៉ូតូទាំង០២គ្រឿង ជនរងគ្រោះទី០១ ឈ្មោះ ព្រិនបាលឯក គឹម ចន្ថា (ស្លាប់) ភេទប្រុស អាយុ ៤៥ ឆ្នាំ ស្នាក់នៅកងពលតូចលេខ ៥៣ មានតួនាទីជា ប្រធាន ខ ៥៣៤ ។ បើកបរម៉ូតូម៉ាកវេវអាល់ហ្វា ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1P 9721 បើកបរក្នុងទិសដៅពីជើងទៅត្បូង។
ជនរងគ្រោះទី០២ ឈ្មោះ វង់ ស្រីអូន(រងរបស់ធ្ងន់) ភេទស្រី អាយុ ២៨ឆ្នាំ មានតួនាទីជាក្រុមប្រឹក្សាស្រុកសាលាក្រៅ
រស់នៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុសាលាក្រៅ ខេត្តប៉ៃលិន។
បើកបរម៉ូតូម៉ាក ហុងដាឌ្រីមពណ៌ខ្មៅ ផលិតឆ្នាំ ២០១១ ពាក់ស្លាកលេខ បាត់ដំបង 1K 2145 បើកបរក្នុងទិសដៅ ពីរត្បូង ទៅជើង ។
អ្នករួមដំណើរឈ្មោះ សៅ រុន(រងរបួសធ្ងន់) ភេទស្រី អាយុ ៦៣ ឆ្នាំ មានតួនាទី ជាក្រុមប្រឹក្សាស្រុកសាលាក្រៅ
រស់នៅភូមិ រថក្រោះឆេះ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
មូលហេតុនៃការគ្រោះថ្នាក់ បណ្ដាលមកពីកត្តា មនុស្ស ភាគីបើកបររថយន្តម៉ាកតូយ៉ូតា បើកបរដោយក្នុងល្បឿនលឿន ខ្ជីខ្ជា និងខ្វះការប្រុងប្រយ័ត្ន បណ្តាលឲ្យទៅបុកនឹងម៉ូតូចំនួន ០២ គ្រឿង ម៉ូតូទី ០១ ស្របទិស ម៉ូតូទី ០២ បើកបរបញ្ច្រាស់ទិស)។
បច្ចុប្បន្នវត្ថុតាងត្រូវបាន ដកហូតយកមករក្សាទុកនៅអធិការរដ្ឋាននគរបាលស្រុកសាលាក្រៅដើម្បីរងចាំការដោះស្រាយតាមនីតិវិធី៕

 

មតិយោបល់