ព័ត៌មានជាតិ

អគ្គិភ័យឆេះចំការកៅស៊ូ ក្រុមហ៊ុនកូរ៉េBNAអស់៥៣០នៅកំពង់ធំ

កំពង់ធំៈ សមត្ថកិច្ចឲ្យដឹងថានៅវេលាម៉ោង១៣និង៤៥នាទីថ្ងៃទី៣០ ខែមិនា ឆ្នាំ២០១៩ មានករណីអគ្គិភ័យឆេះចំការកៅស៊ូ ក្រុមហ៊ុនកូរ៉េ(BNA) ០១លើកស្ថិត នៅចំណុច អូរជាំប្រាំង ភូមិស្រែស្រម៉ ឃុំទីពោ ស្រុកសន្ទុក
ម្ចាស់ក្រុមហ៊ុនឈ្មោះ bak byongkone ភេទប្រុសអាយុ៥៥ឆ្នាំ អស់ចំនួន៥៣០ហិចតា លើ៨០០ហិចតា។
មូលហេតុៈ បណ្តាលមកពីភ្លើងព្រៃសហគមន៍ឆេះរាល។
រថយន្តអគ្គិភ័យចេញអន្តរាគមន៍ចំនួន ០៣គ្រឿង រថយន្តអគ្គិភ័យនៃស្នងការនគរបាលខេត្ត ចំនួន ០២គ្រឿង រថយន្តអធិការដ្ឋាននគរបាលស្រុកសន្ទុកចំនួន ០១គ្រឿង
ប្រើប្រាស់ទឹកអស់ចំនួន០៧រថយន្តស្មើរនិង ២៨ម៉ែត្រគុបរលទាំងស្រុង មិនបណ្តាលឲ្យឆេះរាលដាលបន្ត ។

កំលាំងចូលរួមចំនួន ២២នាក់ ដឹកនាំដោយលោកឧត្តមសេនីយ៍ ត្រី ហៀង ហ៊ល ស្នងការរងអាវុធជាតិផ្ទុះ និងអគ្គិភ័យកំលាំងអគ្គិភ័យខេត្ត០៦នាក់ អគ្គិភ័យស្រុក០៤នាក់ កំលាំងអន្តរាគមន៍អធិការ០៤នាក់ កំលាំងប៉ុស្តិ ០៤នាក់ និងកម្មករ០៤នាក់៕

មតិយោបល់