ព័ត៌មានជាតិ

សូមប្រុងប្រយ័ត្ន! ធ្វេសប្រហែសដុតភ្លើងធូបទៀនឆេះអស់ផ្ទះមួយខ្នងនិងទ្រព្យសម្បត្តិមួយចំនួនធំ

កំពង់ធំ: វេលាម៉ោង០៦និង២៥នាទីថ្ងៃទី៣១ ខែមិនា ឆ្នាំ២០១៩មានករណីអគ្គិភ័យឆេះផ្ទះ០១លើកស្ថិត នៅភូមិបឹងលៀស សង្កាត់អូកន្ធរ ក្រុងស្ទឹងសែន
សមត្ថកិច្ចឲ្យដឹងថាម្ចាស់ផ្ទះឈ្មោះ វួន វឿន ភេទប្រុស អាយុ៤១ឆ្នាំ ប្រពន្ធឈ្មោះ ឡំង ជា អាយុ៤២ឆ្នាំ ផ្ទះទំហំ០៤មx០៦ម ធ្វើអំពីឈើ ដំបូលប្រក់ស័ង្កសី ជញ្ជាំងក្តាឆេះទាំងស្រុង។
ខូចខាតរួនមាន-ប្រាករៀលចំនួន១៥០០០០០រៀល-មាសចំនួន០៥ជី-អាគុយចំនួន០១គ្រឿង-ទូរស័ព្ទចំនួន០៣គ្រឿង
-ទូរទស្សន៍ចំនួន០១គ្រឿង -អង្ករចំនួន៥០គីឡូក្រាមនិងសម្ភារប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀត។
មូលហេតុ: បណ្តាលមកពីធ្វេសប្រហែសដុតភ្លើងធូបទៀន។

រថយន្តអគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តមិនបានចេញអន្តរាគមន៍នោះទេមូលហេតុព័ត៌មានយឺតយ៉ាវ៕

មតិយោបល់