ព័ត៌មានជាតិ

បើកឆ្លងផ្លូវមិនប្រយ័ត្នចៅស្រីនិងជីតារងរបួសធ្ងន់

ប៉ៃលិន: នៅវេលាម៉ោង ១៣និង៣០ នាទី ថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយលើក រវាងម៉ូតូនិងម៉ូតូបណ្តាលឲ្យចៅស្រីនិងជីតារងរបួសធ្ងន់ នៅចំណុចផ្លូវបំបែកអូរអិលស្ថិតនៅក្នុងភូមិ អូរអិល ឃុំ ស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្ត ប៉ៃលិន ។

ភាគីទី១ មានគ្នា២នាក់ជីតានិងចៅស្រីជីតាឈ្មោះ សាន ភេទប្រុស អាយុ ៧៥ ឆ្នាំ មុខរបរ កម្មករ មានទីលំនៅ ភូមិ ឃុំកើតហេតុខាងលើបើកបរម៉ូតូម៉ាកសង់ឌ្រីម ០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ប៉ៃលិន ១c ៣២២៧ ជាអ្នកឌុបចៅស្រី
ឈ្មោះ សាន ធីតា ភេទ ស្រី អាយុ ១២ ឆ្នាំទាំងចៅនិងតារបួសធ្ងន់។
ភាគីទី២ មានគ្នា២នាក់ទី១ឈ្មោះ វ័យ ភេទប្រុស អាយុ ១៨ ឆ្នាំ មុខរបរ សិស្ស រស់នៅភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ បើកបរម៉ូតូម៉ាក Zoomer ០១៨ ពណ៌លឿង ពាក់ស្លាកលេខ ប៉ៃលិន ១c ៤៤២៧ រងរបួសស្រាលជាអ្នកឌុបទី២ឈ្មោះហៀង ចាន់រ៉ាត់ ភេទ ប្រុស អាយុ ១៦ ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិនរបួសស្រាលអ្នករួមដំណើរ។

មូលហេតុភាគីទី១បើកបរឆ្លងកាត់ផ្លូវដោយខ្វះការប្រុងប្រុងប្រយ័ត្ន បណ្ដាលឱ្យភាគីទី២ចាប់ហ្វ្រាំងមិនទាន់ ក៏បុកភាគីទី១។
បច្ចុប្បន្នវត្ថុតាងត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ រង់ចាំការដោះស្រាយ រីឯអ្នករបួសត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន៕

មតិយោបល់