កំពង់ធំៈ ករណីភ្លៀងលាយខ្យល់កន្រ្តាក់០១លើកបណ្តាលឲ្យមានផលប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន០២ខ្នងបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០១និង៣០នាទីរសៀល ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅភូមិទី០៦ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពុងធំ។
ផ្ទះដែលរងការខូចខាតទី
១មានឈ្មោះ ទូច សារិទ្ធ ភេទប្រុស អាយុ២៥ឆ្នាំ
+ខូចខាត:
-របើកដំបូលផ្ទះទាំងស្រុង។
២.មានឈ្មោះ ហេង កុកញ៉ ភេទប្រុស អាយុ៦៥ឆ្នាំ
+ខូចខាត:
-ធ្លុះធ្លាយដំបូលផ្ទះ,បែកទូរទស្សន៍ចំនួន០១គ្រឿងនិងសម្ភារប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀត(ដោយសារដំបូលផ្ទះឈ្មោះទូច សារិទ្ធ ប៉ើងសង្កត់លើបណ្តាលឲ្យធ្លុះធ្លាយដំបូល)
ក្នុងករណីខាងលើនេះផងដែរមិនបង្ករអោយមានគ្រោះថ្នាក់ដល់មនុស្សឡើយ៕



មតិយោបល់