ភ្នំពេញៈ ផ្អើលទាំងព្រឹក ករណីដែលប្រជាពលរដ្ឋបានប្រទះឃើញសព បុរសអណ្តែតទឹកម្នាក់ តាមដងទន្លេបាសាក់ជិតស្ពានច្បារអំពៅបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៦និង២៥នាទីព្រឹក ថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០១៩ ដែលទីតាំងស្ថិតនៅភូមិព្រែក សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ដោយសារមានក្លឹនស្លុយចេញពី ផែមួយកន្លែងទើប្រជាពលរដ្ឋដើររកមើល ក៍បានប្រទះឃើញសពជនរង្រោះខាងលើក្នុង សភាព ហើមស្អុយ រលួយ នឹងមានក្លឹនជះពេញ ផែតែម្តង។
សាកសពខាងលើមានភិនភាគ ពាក់អាវសាច់ក្រណាត់ ឆ្នូតខ្មៅ និងខោពណ៍ខ្មៅជើងវែង។
ក្រោយពីប្រទះឃើញសាកសពខាងលើរួចក៍បានរាយការណ៍តៅសមត្ថកិច្ច សមត្ថកិច្ចជំនាញ ពិនិត្យសាកសព ចុះមកធ្វើស្រង់ឡើងមកលើគោក នឹងដឹកយកទៅតំកល់ទុកនៅវត្តច្បារអំពៅ ដើម្បីស្វែងរកនិងរងចាំ ក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់