ភ្លៀងធ្លាក់លាយឡំនិងខ្យល់កន្រ្តាក់ បង្កឲ្យរបើកដំបូលផ្ទះប្រជាពលរដ្ឋធ្ងន់ ស្រាល ចំនួន ៤ភូមិ នៅស្រុកភ្នំស្រុក សរុប ២៥ខ្នង

បន្ទាយមានជ័យៈ យោងតាមផេកផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃបានឲ្យដឹងថា នៅវេលាម៉ោង ៦ល្ងាចថ្ងៃសុក្រ ១២ រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ ម្សិលមិញ លំនៅដ្ឋានប្រជាពលរដ្ឋចំនួន០៤ភូមិគឺ៖ ១-ភូមិធ្នង់ខាងត្បូង,២-ភូមិធ្នង់ខាងជើង,៣-ភូមិតាគង់,៤-ភូមិសំរោង ក្នុងឃុំណាំតៅ ស្រុកភ្នំស្រុក…

ភ្លៀងលាយឡំនិងខ្យល់កន្រ្តាក់ បណ្តាលឲ្យរលំបាក់ដើមឈើ សង្កត់លើរថយន្តមួយគ្រឿងរងការខូចខាត

ភ្នំពេញៈ នៅរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ មានករណីភ្លៀងនិងខ្យល់កន្ត្រាក់ បណ្ដាលឲ្យរលំបាក់ដើមឈើ សង្កត់រថយន្តមួយគ្រឿង ម៉ាកស្តារ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AI-4414 បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ទីតាំងស្ថិតតាមបណ្ដោយផ្លូវម៉ៅសេទុង ក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ នៅរសៀលថ្ងៃកើតហេតុខាងលើ មានភ្លៀងធ្លាក់និងខ្យល់កន្រ្តាក់បោកបក់មកយ៉ាងខ្លាំង បណ្តាលឲ្យដើមឈើមួយដើម…

ករណីខ្យល់កន្រ្តាក់ បណ្តាលឲ្យផ្ទះពលរដ្ឋ៥៨ ខ្នងរងការខូចខាត និងរន្ទះបាញ់ស្លាប់ស្រ្តីម្នាក់

បន្ទាយមានជ័យៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ​មនុស្ស០១នាក់បានបាត់បង់ជីវិត ដោយសាររន្ទះបាញ់ នៅស្រុកព្រះនេត្រព្រះ និងផ្ទះចំនួន៥៨ខ្នង បានរងការខូចខាតធ្ងន់ ស្រាល ដោយសារខ្យល់កន្ត្រាក់ នៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។ មហន្តរាយដោយសារបាតុភូតធម្មជាតិនេះបានកើតឡើង នៅល្ងាចថ្ងៃព្រហស្បតិ៍ ១២រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក…

ករណីភ្លៀងនិងខ្យល់កន្រ្តាក់ បណ្ដាលឲ្យផ្ទះពលរដ្ឋចំនួន៧ខ្នង រលំនិងរបើកដំបូលរងការខូចខាត

កំពង់ឆ្នាំងៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃអាទិត្យ ១០រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៦និង៣០នាទី មានភ្លៀងនឹងខ្យល់កន្រ្តាក់ បណ្ដាលអោយរលំផ្ទះនឹងរបើកដំបូលផ្ទះអស់ចំនួន៧ខ្នងផ្ទះ នៅភូមិដំរិប ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស…

ភ្លៀងធ្លាក់លាយឡំ និងខ្យល់កន្រ្តាក់បណ្ដាលឲ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន ១២ខ្នងនៅស្រុកត្រពាំងប្រាសាទ

ឧត្តមានជ័យៈ យោងតាមផេករបស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ រសៀល មានភ្លៀងធ្លាក់លាយឡំ និងខ្យល់កន្រ្តាក់បានបណ្ដាលឲ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន ១២ខ្នង ស្ថិតនៅភូមិទំនប់អភិវឌ្ឍ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ៕  

ខ្យល់កន្ត្រាក់នៅស្រុកស្វាយលើ បណ្តាលឲ្យរលំផ្ទះប្រជាពលរដ្ឋ និងឆក់យកជីវិតក្មេងម្នាក់

សៀមរាបៈ នៅថ្ងៃច័ន្ទ ០៥កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ វេលាម៉ោ១៦និង៣០នាទី មានករណីរខ្យល់កន្រ្តាក់ បណ្ដាលអោយរលំផ្ទះសង្កត់កុមារាម្នាក់ស្លាប់ នៅចំណុចផ្ទះរបស់ឈ្មោះ កី ពក នៅភូមិខ្នាក្រៅ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប…

យ៉ាងហោចណាស់ ផ្ទះពលរដ្ឋ ៧៩ខ្នង ត្រូវបានរងផលប៉ះពាល់ដោយ ភ្លៀងលាយឡំ និងខ្យល់កន្ត្រាក់

ឧត្តរមានជ័យៈ យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២២ ល្ងាចម្សិលមិញ មានភ្លៀងធ្លាក់លាយឡំ និងខ្យល់កន្រ្តាក់បានបង្កឲ្យមានផលប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋចំនួន ៧៩ខ្នង ស្ថិតនៅភូមិរំដួលជើងភ្នំ គីរីវន្ត សំរោងសែនជ័យ សង្កាត់កូនក្រៀល ក្រុងសំរោង និងភូមិត្រពាំងតាវចាស់ ទំនប់ចាស់ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

ខ្យល់កន្ត្រាក់លាយឡំជាមួយនឹងភ្លៀង បណ្តាលឲ្យផ្ទះបណ្តែតទឹក២១ខ្នងខូច និងមនុស្សស្លាប់ម្នាក់

កំពង់ងឆ្នាំងៈ នៅវេលាម៉ោង០៥ និង៣០នាទីល្ងាច ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ មានករណីខ្យល់កន្ត្រាក់ លាយឡំជាមួយនឹងភ្លៀង បណ្តាលឲ្យកុមារីម្នាក់ បានស្លាប់បាត់បង់ជីវិត ចំណែកឯផ្ទះចំនួន០៦ខ្នង បានបាក់លិចចូលទៅក្នុងទឹក និង១៥ខ្នងផ្សេងទៀត របើកដំបូល ទីតាំងកើតហេតុ ស្ថិតនៅត្រង់ចំណុចឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំព​​​​​ង់ឆ្នាំង ។ ករណីខាងលើនេះ…

បាក់ផ្ទាំងឥដ្ឋកំពុងសាងសង់អគារមួយកន្លែង បណ្តាលឲ្យត្រូវមនុស្សរងរបួសធ្ងន់០២នាក់

ភ្នំពេញៈ នៅវេលាម៉ោង០៨ និង០០នាទីយប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ មានករណីភ្លៀងលាយឡំ នឹងខ្យល់កន្ត្រាក់ខ្លាំង បាក់ផ្ទាំងឥដ្ឋនៅការដ្ឋានកំពុងសាងសង់អគារមួយកន្លែង មានកម្ពស់៣ជាន់ ត្រូវចំដំបូលផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យរងរបួសមនុស្ស ចំនួន០២នាក់ បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ទីតាំងស្ថិតតាមបណ្តោយផ្លូវលេខ២០១១ ក្នុងភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ហេតុការណ៍ខាងលើនេះ…

ករណីរន្ទះបាញ់បណ្ដាលឲ្យមនុស្សស្លាប់ នៅខេត្តកំពង់ធំ

កំពង់ធំៈ នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២១ មានករណីគាំងបេះដូង០១លើក ករណីរន្ទះបាញ់០១លើក និងករណីខ្យល់កន្ត្រាក់០១លើក ។ ១.ថ្ងៃទី០៤ ខែ តុលា ឆ្នាំ២០២១ វេលាម៉ោង ៤និង០០នាទី ស្ថិតនៅភូមិបារាយណ៍តូច ឃុំបារាយណ៍ ស្រុកបារាយណ៍ មានករណីមនុស្សគាំងបេះដូង០១លើក បណ្តាលអោយ ស្លាប់មនុស្សម្នាក់។…