ព័ត៌មានជាតិ

ចាក់ប្លន់បានសម្រេចតែរត់មិនរួច ត្រូវជាប់ខ្នោះរបស់សមត្ថកិច្ច

កំពត: ​នៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ១២:០០ នាទី មានករណីចាក់ប្លន់យកម៉ូតូឌុប នៅភូមិត្រពាំងស្តៅ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត។

ជនរងគ្រោះឈ្មោះ សាន់ ពុទ្ធី អាយុ ៣៦ ឆ្នាំ ភេទប្រុស នៅភូមិកំពង់នង់ ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត មុខរបរជាអ្នករត់ម៉ូតូឌុប ត្រូវជនសង្ស័យឈ្មោះ ផែង ផល អាយុ ២៨ ឆ្នាំ ភេទប្រុស ទីលំនៅភូមិក្បាលហុង ឃុំអង្គរបាន ស្រុកសំពៅលូន ខេត្តបាត់ដំបង ហៅឌុបពីផ្សារកំពតទៅដល់ឃុំត្រពាំងភ្លាំង ស្រុកឈូក ដោយមកដល់កន្លែងកើតហេតុឃើញមានឳកាស ជនសង្ស័យក៏យកដែកចុងស្រួចចាក់ក្រោមក្លៀកខាងស្តាំជនរងគ្រោះ ដើម្បីប្លន់យកម៉ូតូ ។ ប៉ុន្តែដោយជនរងគ្រោះបានប្រតាយប្រតប់គ្នាជាមួយជនសង្ស័យគ្មានជម្រើសក៍រត់គេចខ្លួនបាត់តែម្តង ។ ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចបានចុះជួយចេញអន្តរាគមន៍ស្ទាក់តាមដងផ្លូវគ្រប់ច្រកល្ហក ក៏ឃាត់ខ្លួនជនសង្ស័យបានភលាមៗនៅវេលាម៉ោង ១និង៣០ នាទីថ្ងៃកើតហេតុ ។
បច្ចុប្បន្នជនសង្ស័យត្រូវ សមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនបន្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

 

មតិយោបល់