ព័ត៌មានជាតិ

បុរសម្នាក់ផឹកស្រាស្រវឹង បើករថយន្ត Range Rover បុកបារាស់សមត្ថកិច្ច ដាក់គោលដៅ រឹតបណ្តឹងច្បាប់ចរាចរណ៍ផ្លូវគោក

ភ្នំពេញ: បុរសម្នាក់បើករថយន្តម៉ាក Range Rover មួយគ្រឿង ក្នុងស្ថានភាពស្រវឹងស្រាបើកបុកបារាស់សមត្ថកិច្ចដាក់គោលដៅ រឹតបណ្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ព្យាយាមបើករត់បាន ១គីឡូដី ត្រូវសមត្ថកិច្ចឃាត់បាន។ កាលពីវេលាម៉ោង ១១និង៣០នាទីយប់ នៅតាមបណ្ដោយផ្លូវម៉ុងរឹទ្ធី ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុកម្លាំងសមត្ថកិច្ចខណ្ឌសែនសុខ បានដាក់គោលដៅរឹតបន្តឹងច្បាប់ចរាចរណ៍ជើងគោក នៅតាមដងផ្លូវ1986 សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ខណ:ពេលកំពុងតែត្រួតពិនិត្យ ក៏មានរថយន្តម៉ាក Range Rover ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2P-6646 បើកបរដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹងស្រា តាមបណ្តោយផ្លូវលេខ186 ក្នុងទិសដៅពីកើតទៅលិចភ្លាមៗនោះ កម្លាំងសមត្ថកិច្ចបានធ្វើការស្ទាក់ឃាត់ឲ្យរថយន្តឈប់ ដើម្បីត្រួតពិនិត្យតែបុរសខាងលើ មិនបានឈប់រថយន្តឲ្យសមត្ថកិច្ចត្រួតពិនិត្យទេ បានព្យាយាមបើករត់ប្រហែលជា 1 គីឡូដី ទៅដល់ចំណុចស្តុប២៤ម៉ោង ផ្លូវលេខ1019 កែងផ្លូវម៉ុងរិទ្ធី ក៏ត្រូវបានសមត្ថកិច្ចឃាត់បាន។

ប្រភពបានបន្តទៀតថាក្រោយកើតហេតុសមត្ថកិច្ច បានយកសោចាក់កង់មុខរថយន្តហើយ ចំណែកអ្នកបើកបរមិនបានចុះពីលើរថយន្តទេ នៅអង្គុយក្នុងរថយន្តរយ:ពេលជិតមួយម៉ោង ទើបសមត្ថកិច្ចខណ្ឌសែនសុខ បានទាក់ទងទៅសមត្ថកិច្ចចរាចរណ៍ នៃស្នងការរាជធានីភ្នំពេញ ឲ្យយករថយន្តមកស្ទូចយកទៅ ខណ:ពេលរថយន្តស្ទូចរបស់ចរាចរណ៍ជើងគោករាជធានី មកដល់កន្លែងកើតហេតុបុរសខាងលើ បានបើកទ្វារចុះពីលើរថយន្តភ្លាមៗនោះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនបុរសនោះដាក់រថយន្តសារ៉ែន បញ្ជូនខ្លួនទៅចរាចរណ៍ជើងគោករាជធានីភ្នំពេញ ព្រមទាំងរថយន្ត ដើម្បីធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

មតិយោបល់