ព័ត៌មានជាតិ

ឪពុក ម្តាយស្រក់ទឹកភ្នែកស្ទើតែខ្សោះពីខ្លួនបន្ទាប់ពីជួបរឿងមិននឹកស្មានដល់បែបនេះ

កំពង់ឆ្នាំង: មានករណីក្មេងលង់ទឹកស្លាប់ម្នាក់បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រហែល ៣និង៣០ល្ងាច ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ នៅចំណុចភូមិក្បាលកន្លង់ ឃុំពាមឆ្កោក ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង។
កុមាររងគ្រោះមាន ឈ្មោះ ហ៊ឹម សារ៉ែន ភេទប្រុស អាយុ០៤ឆ្នាំ ឪពុកឈ្មោះ ហ៊ឹម សារិទ្ធ អាយុ ៤៣ឆ្នាំ និង ម្កាយឈ្មោះ សុខ ទៀង អាយុ ៤០ឆ្នាំ រស់នៅភូមិក្បាលកន្លង់ ឃុំពាមឆ្កោក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។
តាមមូលហេតុមកពីឪពុក ម្តាយរវល់ប្រក់ដំបូលបែរត្រីមិនបានមើលកូនស្រាប់តែធ្លាក់ទឹកស្លាប់តែម្តង។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះទៅទីតាំងកន្លែងកើតហេតុពិនិត្យជាក់ស្តែងនិងប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាម​ប្រពៃណី៕

 

មតិយោបល់