ព័ត៌មានសិល្បៈ និងកម្សាន្ត

សិល្បករ និងសប្បុរសជន បើកព្រឹត្តិការណ៍ទ្រង់ទ្រាយធំអភិរក្សដំរី

កាលពីល្ងាចថ្ងៃទី៣១ ខែមីនា សប្បុរសជនដែលរួមមានមន្ត្រីជាន់ខ្ពស់ និងតារាសិល្បៈយ៉ាងច្រើនកុះករ បានបើកព្រឹត្តិការណ៍រាត្រីសប្បុរសធម៍ទ្រង់ទ្រាយធំនៅក្នុងបរិវេនសណ្ឋាគារ Rafle Le Royal ដោយមានការដេញថ្លៃផ្ទាំងគំនូរ និងការបរិច្ចាគថវិកាពីសប្បុរសជន ដើម្បីប្រមូលយកថវិកាទៅទ្រទ្រង់សមាគមអៃរាវត្តាតែមួយគត ដែលកំពុងធ្វើកិច្ចការអភិរក្សសត្វដំរីនៅប្រទេសកម្ពុជា។ ពិធីនេះត្រូវគេឃើញមន្ត្រីជាន់ខ្ពស់ និងអ្នកជំនួញជាច្រើនចូលរួម ក្រៅពីវត្តមានសិល្បករកម្ពុជា និងបរទេស ដែលសុទ្ធសឹងតែរួមគ្នាជួយដល់កិច្ចការនេះ។

លោកស្រី ក្លេខៃ ចិន្តា នាយិកាសមាគមអៃរាវត្តា បានអះអាងថា ដោយសារតែវត្តមសនដំរីនៅក្នុងប្រទេសកម្ពុជា នៅមានត្រឹមតែ៤ក្បាលនៅក្នុងព្រៃធម្មជាតិ និងត្រូវការការអភិរក្សខ្លាំង ទើបអ្នកស្រីចាំបាច់ត្រូវតែស្វែងរកមូលនិធិតាមរយៈការរៀបចំរាត្រីសប្បធម៍ ហើយមានវេទិកាដេញថ្លៃផ្ទាំងគំនូរ ដែលសុទ្ធសុឹងតែជាទឹកដៃរបស់ជាងចំណានៗស្ដីពីសត្វដំរី និងមានការលក់វត្ថុអនុស្សាវរីយ័របស់ជនជាតិទំពួនជាវ្តើនប្រភេទនៅខេត្តរតនៈគីរី ដើម្បីប្រមូលថវិកា១០០ភាគរយ ដែលបានពីព្រឹត្តិការណ៍នេះ យកទៅជួយដល់សត្វដំរី។លោកស្រីថវិកាទាំងនេះ គឺទ្រទ្រង់លើការដាក់ប្រព័ន្ធកាមេរាសុវត្ថិភាពមើលពីហានិភ័យដែលបម្រុងនឹងកើតឡើងពីសំណាក់មនុស្ស និងធម្មជាតិ និងដើម្បីផ្ដល់ជាប្រាក់ខែដល់ក្រុមអីរក្ស ជាពិសេសគឺមានការរៀបចំជាក្រុមការងារដើម្បីជួយដល់សត្វដំរី នៅពេលមានការសង្គ្រោះ។ លោកស្រីប្រកាសថាខ្លួនបានធ្វើកិច្ចការនេះជាយូរមកហើយ ហើយក៍បានសហការជាមួយអង្គការអភិរក្សសត្វព្រៃដទៃទៀតនៅកម្ពុជា ដើម្បីជួយអោយដំរីកាន់តែមាននិរន្តរភាព ហើយមិនបាត់បង់នៅក្នុងព្រៃធម្មជាតិរបស់ប្រទេសកម្ពុជានោះផង។

កញ្ញា ឌួង ហ្សូរីដា អ្នកសម្របសម្រួលកម្មវិធីបានអះអាងថា រាត្រីដែលមានការបរិច្ចាគថវិកា និង ដេញថ្លៃផ្ទាំងគំនូរដើម្បីប្រមូលលុយយកទៅទ្រទ្រង់ដល់សត្វដំរីនេះ មានផ្ទាំងគំនូរជាច្រើនត្រូវបានដេញថ្លៃដោយផ្ទាំងគំនូរខ្លះមានតម្លៃយ៉ាងតិច៦០០ដុល្លារ ខណៈដែលសំលៀកបំពាក់ និងសម្ភារៈរបស់ជនជាតិភាគតិចថែលស្លៀកបង្ហាញដោយតារាខ្មែរ និងបរទេស ក៍ត្រូវបានដាក់លក់ ដើម្បីយកលុយទៅទ្រទ្រង់ក្នុងសកម្មភាពរបស់សមាគមនោះដូចគ្នា។

ក្នុងពិធីដែលមានភ្ញៀវកិត្តិយសចូលរួមយ៉ាងច្រើនកុះករនោះ ក៍មានការសម្ដែងល្បុកក្កតោ និងបង្ហាញម៉ូដពីតារាសម្ដែងល្បីៗដូចជា កញ្ញា ទឹម រដ្ឋា កញ្ញា ចាន់ គង្ការ និង លោក ចន ច័ន្ទតារាជាដើម ខណៈដែលតារាកិត្តិយសចូលរួមជាភ្ញៀវកិត្តិយសក៍មានចំនួនច្រើន។ ពិធីនោះ សម្រាប់អ្នកបរិច្ចាគថវិការចាប់ពី២ពាន់ដុល្លារឡើងទៅ ក៍ទទួលបានមេដាយកិត្តយសតាមកម្រិតផងដែរដោយសប្បុរសជន និងមន្ត្រីកិត្តិយសចូលរួមរួមមាន ឯកឩត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៍មាន លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៍ ដោយសប្បរសជនធំៗ គេឃើញមានវត្តមាន លោកវ៉ន វណ្ណៈ ម្ចាស់បុរីVIP ជាដើម៕

 

មតិយោបល់