រតនគិរីៈ កាលពីថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ១១និង៤០នាទី នៅចំណុចការដ្ឋានស្រការនាគក្រុមហ៊ុនដូនពេញអាគ្រីកូ ស្ថិតនៅភូមិស្រែឈូក ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី មានករណីហឹង្សាដោយចេតនា មានស្ថានទម្ងន់ទោស កាប់និងដាវ បណ្តាលអោយមនុស្សស្លាប់០១នាក់ របួសធ្ងន់០១នាក់ និងរបួសស្រាល០១នាក់។
១-ជនរងគ្រោះឈ្មោះ វ៉ាត់ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ(ស្លាប់)
២-ជនរងគ្រោះឈ្មោះ ភួង ភិន ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុចរបរកម្មករ (របួសធ្ងន់)
៣-ជនរងគ្រោះឈ្មោះ ឡេន មករា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ (របួស់ស្រាល)។
៤-ជនសង្ស័យឈ្មោះ ស៊ះ យូសុះ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរកម្មករ បានកំពុងឃាត់ខ្លួននៅអធិការដ្ឋាន នគរបាល ស្រុកលំផាត់ដើម្បីកសាងសំណុំរឿងតាមនិតិវិធីច្បាប់ អ្នកទាំង០៤នាក់ រស់នៅភូមិ ឃុំកើតហេតុខាងលើ។
មុនពេលកើតហេតុជនរងគ្រោះ និងជនសង្ស័យមានគ្នា០៤នាក់ អង្គុយផឹកទឹកត្នោតជូរអស់៥លីត្រ ហើយក៏បានទាស់សម្តីគ្នា ទើបជនសង្ស័យយកដាវមកកាប់ទៅលើជនរងគ្រោះតែម្តង។
ក្រោយពីបានទទួលបណ្តឹងរាយការណ៍តាមទូរស័ព្ទ រួចមកកម្លាំងអធិការដ្ឋាន បានចុះដល់កន្លែងកើតហេតុត្រួតពិនិត្យសាកសព និងធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់