ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ីម្នាក់ករណីជួញដូរសារធាតុញៀន

ស្ទឹងត្រែង: កម្លាំងប៉ុស្តិ៍នគរបាល ច្រកទ្វារ ព្រំដែន អន្តរជាតិ ត្រពាំង ក្រៀល នាវេលា ម៉ោង ១២ និង ៥០ នាទី ថ្ងៃ ទី ៣១ ខែមីនា ឆ្នាំ ២០១៩ បាន ធ្វើការ ឃាត់ខ្លួន ជនបរទេស ម្នាក់ ពាក់ព័ន្ធ នឹង ករណី ជួញដូរ សារធាតុ ញៀន ។

សមត្ថកិច្ច បាន ឲ្យ ដឹង ថា ជនបរទេស នេះ មានឈ្មោះ NURUL FADLI EKO PUTRO ភេទ ប្រុស អាយុ ៤៣ ឆ្នាំ សញ្ជាតិ ឥណ្ឌូ នេ ស៊ី ដោយ មានការ សង្ស័យ សមត្ថកិច្ច ប៉ុស្តិ៍ បាន ធ្វើ ត្រួតពិនិត្យ និង ឆែកឆេរ ត្រង់ ចំណុច ទីតាំង ខាង មុខ កន្លែង ប្រថាប់ត្រា ចេញ – ចូល ប្រទេស យើង បាន ត្រួតពិនិត្យ រក ឃើញ ម្សៅ ក្រាម ពណ៌ ស ថ្លា ច្រក ក្នុង កញ្ចប់ នំ គ្រប់ ប្រភេទ និង ក្នុង កញ្ចប់ កាហ្វេ កញ្ចប់ ប្រដាប់ប្រដា ក្មេង លេង សង្ស័យ ជា សារធាតុ ញៀន ហើយ បាន អញ្ជើញ សមត្ថកិច្ច (BLO) ប្រចាំ ច្រក ទ្វារ ត្រពាំង ក្រៀល មក ត្រួតពិនិត្យ បន្ថែម ពិតជា សារធាតុ ញៀន ពិតប្រាកដ មែន ៕

 

មតិយោបល់