តាកែវៈ គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងអេស្កាវ៉ាទ័រកាយដីបណ្តាលឲ្យរងរបួសជាច្រើននាក់ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៨និង០០នាទីយប់ថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០១៩ ស្ថិតលើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ៥៩-៦០ ក្នុងភូមិវះពោះ ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ។
រថយន្តម៉ាក សាំយ៉ុង១២កៅអី ពណ៌ស ពាក់ស្លាកលេខ 2AF-4841 ធ្វើដំណើរពីជើងទៅត្បូង បើកបរដោយឈ្មោះ យឹម បូរិទ្ធ ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅភូមិខ្នាក្រោមត្បូង ឃុំបឹងត្រាញ់ពងជើង ស្រុកសំរោង ខេត្តតាកែវ (របួសធ្ងន់) មានអ្នករួមដំណើរចំនួន៨នាក់ រងរបួសធ្ងន់៣នាក់ និងស្រាល០៥នាក់ក្រោយពេលកើតហេតុបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត។
រថយន្តអេស្កាវ៉ាទ័រ បើកបរដោយជនជាតិចិន មិនស្គាល់ឈ្មោះ ធ្វើដំណើរពីត្បូងទៅជើង ត្រូវបានបញ្ជូនទៅព្យាបាលនៅពេទ្យ។
មូលហេតុៈ បណ្ដាលមកពីរថយន្ត សាំយ៉ុងបើកលឿនហើយចាំងភ្លើងរថយន្តមកពីខាងមុខទើបបណ្តាលឲ្យខ្លាយជាបែបនេះ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះវាស់វែងនិងយកវត្ថុតាងតទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំរោង ដើម្បីធ្វើការដោះស្រាយពេលក្រោយ៕
មតិយោបល់