ព័ត៌មានជាតិ

បុរស២នាក់ត្រូវខ្សែភ្លើងឆក់រងរបួសធ្ងន់ផ្អើល ក្រុងកំពត

កំពត: ករណីត្រូវខ្សែភ្លើងឆក់បុរស០២នាក់ បណ្ដាលឲ្យរងរបួសធ្ងន់បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៩និង២០នាទីព្រឹក ថ្ងៃទី ១ ខែមេសា ឆ្នាំ២០១៩ នៅចំណុចក្នុងការដ្ឋានសំណង់កំពុងសាងសង់អាគារមួយកន្លែង ស្ថិតនៅភូមិទ្វីខាងត្បូង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត។
ភ្លាមៗនោះសមត្ថកិច្ចក្រុងកំពតចុះទៅទីតាំងដើម្បីត្រួតពិនិត្យ ជនរងរងគ្រោះដែលឆក់ខ្សែភ្លើងទាំងពីរនាក់មានឈ្មោះ ទី១- អុន អាត ភេទ ប្រុស អាយុ ២៣ឆ្នាំ និងទី ២- ធា ធី ភេទប្រុស អាយុ ២៦ឆ្នាំ ទាំងពីរនាក់មានស្រុកកំណើតនៅឃុំភ្នំទង ស្រុកអន្លុងវែង ខេត្តឧត្តរមានជ័យ។

តាមប្រភពព័ត៌មានបានឲ្យដឹងថានៅ មុនពេលកើតហេតុជនរងគ្រោះទាំង២នាក់បានដោះរន្ទាដែក នៅជញ្ជាំងដែលបូកហើយនៅពេលខ្លួន កំពុងតែកាន់ដែកផ្តេក ដើម្បីរៀបតំឡើង រន្ទានៅជញ្ជាំងម្ខាងទៀតមិនទាន់បានរៀបផង គ្រាន់តែផ្តេករន្ទាក៏ប៉ះ និងខ្សែភ្លើងស្រាតបីសរសៃនៅក្បែរជញ្ជាំង នោះឆក់ធ្លាក់មកលើស្បៃដែលបាំង ការដ្ឋានសំណង់ទាំងពីរនាក់តែម្តង ហើយត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ៕

 

មតិយោបល់