ភ្នំពេញៈ សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ដែលត្រូវបានគេចាត់ទុកថាជាសាកលវិទ្យាល័យមានគុណភាពនិងផ្តល់នូវការអប់រំបែបអាមេរិកនៅក្នុងប្រទេសកម្ពុជា បានចាប់ផ្តើម ជ្រើសរើសសិស្ស និស្សិត កម្ពុជាឲ្យចូលរៀនសម្រាប់ឆ្នាំសិក្សាថ្មី ២០១៦-២០១៧នេះ។
អ្វីដែលធ្វើឲ្យមានចំណាប់អារម្មណ៍ពីសំណាក់សិស្សានុសិស្ស និងអាណាព្យាបាលកាន់តែខ្លាំងគឺក្នុងពេលថ្មីៗនេះ AUPP បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើកិច្ចសហប្រតិបត្តិការ ស្តីពីកម្មវិធីសិក្សាសញ្ញាបត្រពីរ (DualDegree Program) ជាមួយសាកលវិទ្យាល័យមួយនៅសហរដ្ឋអាមេរិក គឺសាកលវិទ្យាល័យរដ្ឋហ្វត ហេ។ តាមរយៈកិច្ចព្រមព្រៀងនេះ និស្សិត AUPP ទាំងអស់នឹងទទួលបានសញ្ញាបត្រពីរ បន្ទាប់ពីការបញ្ចប់ការសិក្សាដោយជោគជ័យដែលសញ្ញាបត្រមួយចេញដោយ AUPP និងមួយទៀតចេញដោយសាកលវិទ្យាល័យរដ្ឋ ហ្វត ហេ នៅសហរដ្ឋអាមេរិក។
សម្រាប់កម្មវិធីថ្មីនេះ និស្សិតអាចជ្រើសរើសបញ្ចប់ការសិក្សាទាំងបួនឆ្នាំនៅ AUPP ក៏បាន ឬទៅសិក្សានៅសាកលវិទ្យាល័យរដ្ឋហ្វត ហេមួយឆមាសឬពីរឆមាសក៏បាន។ លក្ខណៈពិសេសនេះហើយ ធ្វើឱ្យ AUPP កាន់តែមានភាពលេចធ្លោនៅកម្ពុជាក៏ដូចជានៅអាស៊ីអាគេ្នយ៍។
លើសពីនេះ AUPP ជម្រាប់ដល់សិស្សានុសិស្ស និងអាណាព្យាបាលសិស្សថា “AUPPបានចាប់ផ្តើមជ្រើសរើសនិស្សិតឱ្យចូលរៀនក្នុងឆ្នាំសិក្សា២០១៦/២០១៧ ចាប់ពីពេលនេះតទៅហើយ”។ ដោយសារចំនួននិស្សិតដែលនឹងត្រូវបានជ្រើសរើសឱ្យចូលរៀន សម្រាប់ឆ្នាំសិក្សាថ្មីនេះមានកំណត់ ដូច្នេះសិស្សានុសិស្សដែលមានបំណងបន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅ AUPP ត្រូវប្រញាប់មកដាក់ពាក្យចូលរៀនឱ្យបានរួសរាន់ ឬក៏អាចមកទទួលព័ត៌មានបន្ថែមពីការដាក់ពាក្យចូលពីសាកលវិទ្យាល័យផ្ទាល់។
សូមបញ្ជាក់ថា AUPPបានបញ្ចប់ការចរចារលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យដ៏ធំមួយនៅសហរដ្ឋអាមេរិកលើកម្មវិធីសិក្សាសញ្ញាបត្រពីរ(Dual Degree Program) នេះហើយក៏គ្រោងនឹងចុះហត្ថលេខា លើកិច្ចព្រមព្រៀងសហប្រតិបត្តិការនេះក្នុងពេលដ៏ខ្លីខាងមុខនេះដែរ៕
មតិយោបល់