ព័ត៌មានជាតិ

សិស្សសាលា១នាក់ស្លាប់និងរបួសធ្ងន់១នាក់ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍នៅ​ខេត្ត កណ្តាល

កណ្តាល: គ្រោះថ្នាក់ចរាចរណ៍រវាង រថយន្ត ម៉ូតូ និងកង់បណ្តាលឲ្យស្លាប់១នាក់ ប្រុស រងរបួសធ្ងន់១នាក់កើតឡើងនៅវេលាម៉ោង១និង៥ នាទី
ថ្ងៃទី ០១ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង១និង៥ នាទីរសៀល លើផ្លូវលេខ១១០ ចំណុច ភូមិឬស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្ត កណ្តាល។

តាមប្រភពព័ត៌មានបានឲ្យដឹងថានៅវេលាម៉ោងកើតហេតុខាងលើនេះ មានក្មេងម្នាក់ជិះកង់ ពណ៌ក្រហម ឈ្មោះឆាយ ពិសិដ្ឋ ភេទប្រុស អាយុ១៤ឆ្នាំ មានទីលំនៅភូមិឬស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលទិសដៅពីកើតទៅលិច (ស្អាងទៅភ្នំពេញ) ។ពេលមកដល់កន្លែងកើតហេតុ ស្រាប់តែមាន ម៉ូតូ ម៉ាកHONDA DREAM សេ125 ពណ៏ខ្មៅ ពាក់ផ្លាកលេខ កំពត1C-1615 បើកបរដោយឈ្មោះ ហ៊ឹម រតនា ភេទ ប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅ ភូមិឬស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលបើកមកពីក្រោយមានទិសដៅស្របគ្នាបានមកទះប្រឡែងលេង បានទាក់ដែចង្កូត ដួលកង់ខ្ទាតចូលខាងស្តាំ ចំណែកម៉ូតូរេចង្កូតទៅខាងឆ្វេង ស្របពេលនោះមានរថយន្តមួយគ្រឿងម៉ាក
Nissan ពណ៍ខៀវ ប្រភេទបែន ពាក់ផ្លាកលេខ ចង្កូតស្តាំ PP 2451 បើកបរដោយ ឈ្មោះ រឿន អ៊ុនតាក់ ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលបើកមាន
ទិសដៅស្របគ្នា ក៏បានបុកម៉ូតូនោះ
បណ្តាលឲ្យ ស្លាប់ អ្នកបើកបរម៉ូតូ ឈ្មោះ ហ៊ឹម រតនា នៅកន្លែងកើតហេតុភ្លាមៗ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះវាស់វែងនិង ប្រគល់ឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកអ្នកជិះកង់រងរបួសធ្ងន់ បញ្ញូនទៅព្យាបាលនៅមន្ទីរ ពេទ្យ គន្ធបុប្ផា រីឯម៉ូតូ រថយន្ត និង កង់ យកមករក្សាទុកជាភ័ត្តុតាងនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយរងចាំការដោះស្រាយ៕

 

 

មតិយោបល់