ព័ត៌មានជាតិ

LAND ROVER ពាក់ស្លាកលេខ ភ្នំពេញៈ 2X-1787 បើកបុកបាក់បង្គោលខ្សែបណ្ដាញតង់ស្យុងទាប(LV) ១ដើមនៅក្រុងបានលុង

រតនគិរី: នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង៦និង៤០នាទីល្ងាច មានករណីដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ ភូមិជ័យជម្នះ និងភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី មូលហេតុដោយសាររថយន្តម៉ាក LAND ROVER ពាក់ស្លាកលេខ ភ្នំពេញ: 2X-1787 បានបើកបុកបាក់បង្គោលខ្សែបណ្ដាញតង់ស្យុងទាប(LV) ចំនួន០១ដើម។
ក្រុមការងារបច្ចេកទេសកំពុងធ្វើការជួសជុល ផ្លាស់ប្តូរបង្គោលថ្មី និងបរិក្ខារអគ្គិសនីមួយចំនួន ដើម្បីភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ៩និង០០នាទីយប់ ។
អគ្គិសនីកម្ពុជាសូមអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់នៅពេលបំពេញការងារនៅជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួលក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ។
អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកលោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនី នេះដោយអនុគ្រោះ៕

 

មតិយោបល់