ព័ត៌មានជាតិ

ជិះម៉ូតូដួលដោយខ្លួនឯងបណ្តាលឲ្យស្លាប់ពេលបញ្ជូនទៅសង្រ្គោះនៅ ស្រុកកូនមុំ

រតនគិរី: មានករណីគ្រោះថ្នាក់ចរាចណ៏ ជិះម៉ូតូដួលដោយខ្លួនឯងបណ្តាលឲ្យស្លាប់ពេលបញ្ជូនទៅសង្រ្គោះកាល វេលាម៉ោង៨និង៤០នាទី ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ លើផ្លូវជាតិលេខ78 ត្រង់ចំណុច(គ៦០)ភូមិ៤ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតគគីរី។

ជនរងគ្រោះមានឈ្មោះ តឿ ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅភូមិ១ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរនគីរី ដោយជនរងគ្រោះជិះម៉ូតូម៉ាកសង់០១១ពណ៌ខ្មៅ ពាក់ស្លាលេខរតនគីរី1A-4351 រងរបួសធ្ងន់បានបញ្ជួនទៅមន្ទីពេទបង្កែកខេត្តតាមរថយន្តសាមុយ តែអកុសល្យមកដល់ម៉ោង១និង១៥នាទីរំលងអាទ្រាតជនរងគ្រោះបានស្លាប់បាត់បង់ជីវិត។
តាមការបំភ្លឺសាក្សីនៅជិតកន្លែងកើតហេតុនិងតាមការពិនិត្យពីមន្ត្រីជំនាញ ថាករណីគ្រោះថ្នាក់ចរាចណ៏ខាងលើនេះដោយសាជិះដួលខ្លួនឯង ពិតប្រាកដមែន។

ក្រោយពេលកើតហេតុវត្ថុតាំងម៉ូតូយកមករក្សាទុកនៅប៉ុស្តីត្រពាំងច្រេសរងចាំបងប្អូនមកយកទៅវិញ៕

 

មតិយោបល់