ព័ត៌មានជាតិ

រថយន្តដឹកដី បុកគ្នាជាមួយរថយន្តដឹកប្រេងក្រុមហ៊ុនសាវីម៉ិច ក្រឡាប់ផ្ងារជើង

ភ្នំពេញ: រថយន្តដឹកដីចំណុះ២៤តោន បានបុករថយន្តដឹកស៊ីទែនប្រេង ក្រុមហ៊ុនសាវីម៉ិចចំណុះ ៨០០០លីត្រ ក្រឡាប់ផ្ងារជើងកំពប់ប្រេង និងរងការខូចខាតរថយន្តទាំងសងខាង កាលពីវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ ២០១៩ ស្ថិតនៅចំណុចផ្លូវបែកជាបួន រវាងផ្លូវលេខ៥៩៨ និងផ្លូវ១៨០០ ភូមិទួលពពែរ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

សមត្ថកិច្ចឲ្យដឹងថា រថយន្តដឹកប្រេងម៉ាកមីស៊ុយប៉ីស៊ី ពណ៌ស ពាក់ស្លាក់លេខភ្នំពេញ3A 4307 ដឹកប្រេងក្រុមហ៊ុនសាវីម៉ីច បើកដោយឈ្មោះ អៀន បូរិទ្ធ ភេទប្រុស អាយុ៣១ឆ្នាំ ស្នាក់នៅផ្ទះជួល សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបរ អ្នកបើកបររថយន្ត ធ្វើដំណើរពីកើតទៅលិចឆ្លងស្តុប។ ចំណែករយន្តមួយគ្រឿងទៀត ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌សប្រផេះ លាយខ្មៅ គ្មានស្លាកលេខ របស់ក្រុមហ៊ុនលីគីមហេង ធ្វើដំណើរច្រាស់ទិសគ្នា។

ករណីនេះ មិនមានបង្កគ្រោះថ្នាក់ដល់មនុស្សឡើយ ក្រោយកើតហេតុ ភាគីតៃកុងឡានដឹកដីគេចខ្លួនបាត់ ។

បន្ទាប់ពីទទួលបានដំណឹងភ្លាម សមត្ថកិច្ចជំនាញ បានចុះធ្វើការវាស់វែង យករថយន្តទាំងពីគ្រឿង បញ្ជូនទៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដោះស្រាយតាមនីតិវិធីនៅពេលក្រោយ៕

មតិយោបល់