រាជធានីភ្នំពេញ ៖ មនុស្ស០៣នាក់បានរងរបួសធ្ងន់ធ្ងរ ក្នុងគ្រោះថ្នាក់ចរាចរមួយបង្កឡើងរវាងម៉ូតូ០២គ្រឿងបុកគ្នាពេញទំហឹង កាលពីវេលាម៉ោង១២និង៥០នាទីអធ្រាតឈានចូល ថ្ងៃទី២០ខែមីនាឆ្នាំ២០១៤ នៅមុខភោជនីដ្ឋាន រស្មីបឹងកក់ តាមបណ្តោយផ្លូវលេខ ១៩៨៦ ស្ថិតនៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ភ្លាមៗនៅកន្លែងកើតហេតុ សមត្ថកិច្ចមិនទាន់ស្គាល់អត្តសញ្ញាណជនរងគ្រោះទាំង៣នាក់នៅឡើយទេ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញម៉ូតូធុនធំមួយគ្រឿងម៉ាក DUK (ឌូក) អត់មានស្លាកលេខ ជិះដោយបុរស២នាក់បានធ្វើដំណើរយ៉ាងលឿនតាមបណ្ដោយផ្លូវ ១៩៨៦ ទិសដៅពីលិចទៅកើត ស្រាប់តែមកដល់ចំណុចកើតហេតុក៏បានព្យាយាមបើកវ៉ាជាមួយរថយន្តមួយគ្រឿងនៅពីមុខទើបជ្រុលចង្កូតទៅបុកម៉ូតូឌ្រីមសេ១២៥ ពាក់ស្លាកលេខ ភ្នំពេញ 1BX-8657 បើកបរដោយបុរសម្នាក់ ដែលធ្វើដំណើរបញ្ច្រាស់ទិសគ្នាចំពីមុខពេញទំហឹងបណ្ដាលឱ្យបុរស៣នាក់រងរបួសធ្ងន់ធ្ងរដេកដួលនៅក្នុងថ្លុកឈាមត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់នៅគ្លីនិកឯកមួយ។
ក្រោយពេលកើតហេតុ ប៉ូលិសចរាចរបានចុះទៅដល់កន្លែងកើតហេតុហើយធ្វើការវាស់វែងយកម៉ូតូទាំង២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខរង់ចាំការដោះស្រាយ៕
មតិយោបល់