ព័ត៌មានជាតិ

រថយន្តហ៊ីយ៉ាន់ដាយ បើកបុកជនជាតិវៀតណាម ២នាក់រងរបួស

ភ្នំពេញ: កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងម៉ូតូ បណ្ដាលឲ្យរបួសធ្ងន់ស្រាល ២នាក់ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចទល់មុខម៉ូឌែន៥ ភូមិសាមគ្គី សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

រថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3C-8144 បានបុកម៉ូតូម៉ាកវ៉េវអាវហ្វា ពណ៌ខៀវចាស់ ពាក់ស្លាកលេខភ្នំពេញ1C-0687 ពីក្រោយ ដែលជិះដោយជនជាតិវៀតណាម២ ពុំស្គាល់អត្តសញ្ញាណ ម្នាក់របួសធ្ងន់ជើងឆ្វេង និងម្នាក់ទៀតរបួសស្រាល។

ក្រោយកើតហេតុជនរងគ្រោះរបួសធ្ងន់ ត្រូវបានដឹកទៅមន្ទីពេទ្យ រីឯអ្នករបួសស្រាល នៅដោះស្រាយជាមួយម្ចាស់រថយន្ត ដើម្បីទារថ្លៃព្យាបាលបញ្ចប់រឿងនៅកន្លែកើតហេតុ៕

មតិយោបល់