ព័ត៌មានជាតិ

សមត្ថកិច្ច បង្រ្កាបជ្រូកនាំចូលពីប្រទេសវៀតណាមបានជាច្រើនក្បាល

ត្បូងឃ្មុំ: នៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ ក្រោមការចង្អុលណែនាំរបស់លោក ជាម ច័ន្ទសោភណ្ឌ អភិបាលនៃគណ:អភិបាលខេត្តត្បូងឃ្មុំ និងការដឹកនាំបញ្ជាដោយផ្ទាល់យ៉ាងម៉ឺងម៉ាត់ របស់លោក បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ ក្នុងការចរាចរណ៍ទប់ស្កាត់ការនាំជ្រូកចូលពីប្រទេសវៀតណាម។

លោក បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានចាត់តាំងកម្លាំងនគរបាលវរសេនាតូចការពារព្រំដែន គោកលេខ៦១៥ និងកម្លាំងការិយាល័យសេដ្ឋកិច្ច ការិយាល័យចរាចរណ៍ផ្លូវគោក បានចុះសហការបង្រ្កាបការនាំចូលជ្រូកពីប្រទេសវៀតណាម មកកម្ពុជា ត្រង់ចំណុចស្រុកស្នួល ខេត្តក្រចេះ ដោយធ្វើការចាប់ឃាត់រថយន្ត០១គ្រឿង ជ្រូកចំនួន ៣១ក្បាល និងមនុស្សចំនួន០១នាក់។

បច្ចុប្បន្ន បានប្រគល់វត្ថុតាងទៅឲ្យជំនាញបសុពេទ្យ នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕

មតិយោបល់