ព័ត៌មានជាតិ

ម៉ូតូ ២គ្រឿងបុកគ្នា បណ្ដាលឲ្យមនុស្ស ៣នាក់ រងរបួសធ្ងន់

កោះកុង: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃអង្គារ ១៣ កើត ខែមិគសិរ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦​ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២​ វេលាម៉ោង១៩:២០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុក និងម៉ូតូ ដែលមានទិសដៅបញ្ច្រាស់គ្នា នៅចំណុចមុខប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្មាច់មានជ័យ ស្ថិតនៅភូមិ១ សង្កាត់ស្មាច់មានជ័យ បណ្តាលឲ្យរងរបួសធ្ងន់៣នាក់ស្រី០២នាក់ ប្រុស០១នាក់។

១.អ្នកបើកម៉ូតូឈ្មោះ ជា ពៅ ភេទស្រី អាយុ៤៩ឆ្នាំ មុខរបរចុងភៅ មានទីលំនៅបច្ចុប្បន្នភូមិ១ សង្កាត់ស្មាច់មានជ័យ បើកបរម៉ូតូម៉ាកហុងដា ពណ៌ខ្មៅ ពាក់ស្លាកលេខកោះកុង1C-6841 បើកបរពីត្បូងទៅជើង (របួសធ្ងន់)។
២.អ្នករួមដំណើរឈ្មោះ គាំ ផាត ភេទស្រី អាយុ៥៦ ឆ្នាំមុខរបរចុងភៅ ទីលំនៅបច្ចុប្បន្នភូមិ១ សង្កាត់ស្មាច់មានជ័យ (របួសធ្ងន់)។
៣.អ្នកបើកបរឈ្មោះ លី ភារិទ្ធ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករសំណង់ ទីលំនៅភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង បើកបរម៉តូម៉ាកវ៉េវពណ៍ស ពាក់ស្លាកលេខភ្នំពេញ1C-9049 បើក​បរ​ពីជើងទៅត្បូង( របួសធ្ងន់)។
៤.អ្នករួមដំណើរឈ្មោះ ប៊ុន ជឿន ភេទប្រុស អាយុ២៧ឆ្នាំជនជាតិខ្មែរ មុខរបរកម្មករសំណង់ទីលំនៅបច្ចុប្បន្នភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង (មិនមានរបួស)។
៥.អ្នករួមដំណើរឈ្មោះណៃ ចម្រើន ភេទប្រុសអាយុ២០ឆ្នាំមុខរបរកម្មករសំណង់ ទីលំនៅបច្ចុប្បន្នភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង (មិនមានរងរបួស)។

-មូលហេតុ បើកបរបត់ខ្វះការប្រុងប្រយ័ត្ន។

បច្ចុប្បន្ន ម៉ូតូទាំង២គ្រឿងកម្លាំងយើងបានយកមករក្សាទុកនៅអធិការដ្ឋានដើម្បីចូលខ្លួន​ដោះស្រាយ៕

មតិយោបល់