ភ្នំពេញៈ ជនសង្ស័យដែលធ្វើសកម្មភាពឆក់ទូរសព្ទ័ដៃជនជាតិចិនបណ្តាលអោយជនរងគ្រោះធ្លាក់ពីលើកង់បីស្លាប់កាលពីថ្ងៃ២៩ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង៩នឹង៤០នាទី ដែលទីតាំងកើតហេតុស្ថិតនៅសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង ។
ជាលទ្ធផលនៃការស្រាវជ្រាវ ចាប់ពីថ្ងៃកើតហេតុរហូតដល់ថ្ងៃ០៦ ខែកញ្ញា ឆ្នាំ២០១៩នេះ កម្លាំងនគបាលបានសហការណ៏ជាមួយផ្នែកជំនាញ អធិការដ្ឋាននឹងកម្លាំងការរិយាល័យព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ស្រាវជ្រាវរហូតកំណត់មុខសញ្ញាបាន នឹងធ្វើការបង្ក្រាប បានមុខសញ្ញា ចំនួន០២ នាក់ មធ្យោបាយ(ម៉ូតូធ្វើសកម្មភាពឆក់០១គ្រឿង)ព្រមទាំងដកហូត វត្ថុតាងទូរសព្ទ ០១គ្រឿងដែលជារបស់ជនរងគ្រោះ ។
បច្ចុប្បន្ន ជនសង្ស័យទាំងពីរបានសារភាព នឹងកំពុងឃាត់ខ្លួននៅការរិយាល័យព្រហ្មទណ្ឌកំរិតស្រាល ដើម្បីកសាងសំណុំរឿងដើម្បីចាត់ការតាមនិតិវិធី៕
មតិយោបល់