សៀមរាប៖ ខេត្តសៀមរាបគឺជាខេត្តដែលប្រមូលផ្តុំនូវភ្ញៀវទេសចរណ៍ ទាំងភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ ក្នុង នោះគេសង្កេតឃើញថា បញ្ហារសណ្តាប់ធ្នាប់ សន្តិសុខ និងការយកចិត្តទុកដាក់របស់អាជ្ញាធរខេត្តបានលើក កម្ពស់ខេត្តសៀមរាបកាន់តែខ្លាំងឡើង ក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរណ៍ មកកំសាន្ត ក្នុងនោះគេ សង្កេតឃើញនៅមានចំនុចខ្វះខាត របស់អាជ្ញាធរខេត្តដែលពុំទាន់មានការទប់ស្កាត់និងលុបបំបាត់ល្បែង ស៊ីសងដែលកំពុងតែកើតមានជាច្រើនកន្លែងក្នុងក្រុងសៀមរាប។
ជាក់ស្តែងទីតាំងបនល្បែងស៊ីសងមួយកន្លែង កំពុងតែប្រមូលផ្តុំអ្នកញៀនល្បែង ឲ្យវីវួកក្នុងការផ្សងសំណាង នឹងល្បែងស៊ីសង ដូចជាជល់មាន់ បៀ អាប៉ោង ស្ថិតនៅក្នុងព្រៃអាកាស្សា ស្ថិតនៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប ក្នុងនោះគេសង្កេតឃើញមាន អ្នករត់ម៉ូតូឌុប អជីករមន្ត្រីរាជការ សមត្ថកិច្ចជំនាញ កំពុងតែត្រូវ បានបោះបង់តួនាទី ក្នុងពេលការងារ ហើយយកពេលវេលាដ៏មានដំលៃ ទៅផ្សងសំណាងនូវល្បែងស៊ីសង នេះទៅវិញ ។
ក្នុងនោះដែរគេសង្កេតឃើញថា ទាំងប្រជាពលរដ្ឋក្រីក្ររ រកព្រឹកខ្វះល្ងាច នៅក្នុងមូលដ្ឋាន ប៉ុស្តិ៍សាលាកំរើក បាននាំគ្នាលេងល្បែងស៊ីសងបៀអាប៉ោង យ៉ាងរំភើយដោយពុំមានការគិតគូរពីបញ្ហារប្រកបមុខរបរស្រប ច្បាប់នោះទេ តែបែរជានាំគ្នាចាក់កន្ទុយលេខ និងលេងល្បែងស៊ីងទៅវិញ ចំនុចបញ្ហារនេះពុំត្រូវបានបក ស្រាយបំភ្លឺពីសំណាក់លោក អធិការក្រុងសៀមរាបនោះទេ ដោយសារពុំអាចធ្វើការទំនាក់ទំនងតាមទូរស័ព្ទ បាន ។
ប្រជាពលរដ្ឋបានសំណូមពរ យ៉ាងទទូច ដល់លោក សត ណាឌី ស្នងការនគរបាល ខេត្តសៀមរាប និងឯក ឧត្តម ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តសៀមរាប ជួយលុបបំបាត់នូវបញ្ហារ ល្បែងស៊ីសងផង ដោយសារតែមានល្បែងទាំងនេះ ទើបបង្ករឲ្យមានភាពអសន្តិសុខ និង មិនអាចគោរបានទាំងស្រុងនូវគោលនយោបាយភូមិមានសុវត្តិភាពនោះទេ៕
មតិយោបល់