ព្រះសីហនុៈ ប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ បានសំណូមពរតាមរយៈសារព័ត៌មាន Post News ឲ្យលោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ មេត្តាជួយជំរុញមន្ត្រីជំនាញ ដើម្បីរឹតបន្តឹងច្បាប់ចរាចរណ៍ ព្រោះមួយរយៈនេះ ក្នុងខេត្តព្រះសីហនុ និងតាមបណ្ដោយផ្លូវជាតិលេខ៤ ហាក់បីដូចជាមានគ្រោះថ្នាក់ចរាចរណ៍ បង្ករងរបួស និងស្លាប់ជាញឹកញយ។
ជាក់ស្ដែងគេសង្កេតឃើញ រថយន្តកុងតឺន័រធុនធំបើកលឿនៗ តាមបណ្ដោយផ្លូវជាតិ វាអាចបង្កគ្រោះថ្នាក់ដល់អ្នកដទៃ និងកកស្ទះចរាចរណ៍ថែមទៀតផង អាស្រ័យហេតុនេះ សូមឲ្យលោកជួយចាត់វិធានការឲ្យបានតឹងរឹងបំផុត៕

មតិយោបល់