កំពង់ស្ពឺៈ នៅវេលាម៉ោង ០២និង៤២នាទីរសៀលថ្ងៃទី ០២ ខែមេសា ឆ្នាំ២០១៩ មានករណីរថយន្តដឹកទំនិញដើរលក់តាមភូមិក្រឡាប់ នៅត្រង់ចំណុចបឹងស្រែភូមិកំណប់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
រថយន្តម៉ាក TOYOTA ពាក់ស្លាកលេខ កំពង់ចាម 2A-0925 បើកបរដោយឈ្មោះ សៅ ស៊ីណា ភេទប្រុស អាយុ ២២ឆ្នាំ មានទីលំនៅភូមិស្នោទី១ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ធ្វើដំណើរពីជើងទៅត្បូង មកដល់ចំណុចខាងលើ បានរេចង្កូតប៉ះបង្គោលរបាំងផ្លូវក្បែរស្ពាន ធ្លាក់ទៅឆ្វេងដៃចូលបឹងស្រែតែម្ដង។
ក្រោយកើតហេតុតំណាងមន្ទីរសាធារណៈ បានចុះមកពិនិត្យបង្គោលខូចខាតឃើញចំនួន ០៣ដើមហើយក៏ធ្វើការសម្របសម្រួល បញ្ចប់រឿងនៅកន្លែងកើតហេតុ ដោយម្ចាស់រថយន្ដ សុំយករថយន្ដទៅធ្វើការជួសជុសដោយខ្លួនឯង៕






មតិយោបល់