ភ្នំពេញៈ នៅថ្ងៃទី២៨ ខែមិនា ឆ្នាំ២០១៩ វេលាម៉ោង០៥ និង៥០នាទី ប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង បានធ្វើការឃាត់ខ្លួនជនសង្ស័យ ០១នាក់ ករណីរំលោភលើទមនុកចិត្ត (ប្រើល្បិចខ្ចីមូតូយកទៅលក់) នៅចំណុចក្នុងក្រុមហ៊ុនឌនឡូតូធឺរី ផ្លូវ១០៨០ ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ជនសង្ស័យ១នាក់ ឈ្មោះ អ៊ឹង គៀងសុង ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុនឌនឡូតូធឺរី ស្នាក់នៅផ្ទះលេខ២១១ ផ្លូវ១៣៨ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជនរងគ្រោះ០៣នាក់រួមមាន ៖
១-ឈ្មោះ ថូ ប៊ុនថន ភេទប្រុស អាយុ៣៦ឆ្នាំ ជានជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុនឌនឡូតូធឺរី ស្នាក់នៅផ្ទះលេខ២១១ ផ្លូវ២១៨ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
២-ឈ្មោះ ឆាយ ហេងស៊ីញ ភេទប្រុស អាយុ២៧ឆ្នាំ ជានជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុនឌនឡូតូធឺរី ស្នាក់នៅផ្ទះលេខ៧E ផ្លូវ២៧៦ ភូមិ៤ សង្កាត់បឹងកេងកង២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
៣-ឈ្មោះ អ៊ុន ចាន់ណា ភេទប្រុស អាយុ២៩ឆ្នាំ ជានជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុនឌនឡូតូធឺរី ស្នាក់នៅផ្ទះលេខ២២ ផ្លូវលំ ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
សម្ភារៈបាត់បង់ ៖ម៉ូតូ០៣គ្រឿង (ទី១-ម៉ូតូម៉ាក PCX ពណ៌ស ផលិតឆ្នាំ២០១៤ ពាក់ស្លាកលេខភ្នំពេញ 1FB-5888 , ទី២-ម៉ូតូម៉ាក PCX ពណ៌ខ្មៅ ផលិតឆ្នាំ២០១៤ ពាក់ស្លាកលេខភ្នំពេញ 1BI-2820 និងទី៣-ម៉ូតូម៉ាក ឌូក ពណ៌សលាយខ្មៅ ផលិតឆ្នាំ២០១៣ ពាក់ស្លាកលេខភ្នំពេញ 1CK-0777 ។
សមត្ថកិច្ចឲ្យដឹងថា មុនពេលកើតហេតុ ថ្ងៃទី២៣ខែមិនា ឆ្នាំ២០១៩ វេលាម៉ោង ០៨ និង៣០នាទី ជនសង្ស័យបានប្រើល្បិច ខ្ចីម៉ូតូពីជនរងគ្រោះទី១ ដោយនិយាយថា ខ្ចីម៉ូតូជិះមួយភ្លែត បន្ទាប់មកជនរងគ្រោះបានឲ្យម៉ូតូទៅជនសង្ស័យខ្ចីជិះ ក្រោយពីបានម៉ូតូរួចជនសង្ស័យបានយកម៉ូតូទៅបាត់មិនឃើញប្រគល់ឲ្យជនរងគ្រោះវិញ ហើយបានយកម៉ូតូទៅលក់ឲ្យមនុស្សប្រុសម្នាក់មិនស្គាល់ឈ្មោះ នៅម្តុំសំណង់១២ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក បានក្នុងតម្លៃ១១៨០ដុល្លា ។ នៅទី២៣ខែមិនា ឆ្នាំ២០១៩ វេលាម៉ោង ០៩ និង៣០នាទី ជនសង្ស័យបានប្រើល្បិច ខ្ចីម៉ូតូពីជនរងគ្រោះទី២ ដោយនិយាយថា ខ្ចីម៉ូតូជិះមួយភ្លែត បន្ទាប់មកជនរងគ្រោះបានឲ្យម៉ូតូទៅជនសង្ស័យខ្ចីជិះ ក្រោយពីបានម៉ូតូរួចជនសង្ស័យបានយកម៉ូតូទៅបាត់មិនឃើញប្រគល់ឲ្យជនរងគ្រោះវិញ និងបានយកម៉ូតូទៅលក់បានលុយ ចំនួន៧០០ដុល្លា ។ នៅទី២៣ ខែមិនា ឆ្នាំ២០១៩ វេលាម៉ោង ១១ និង៣០នាទី ជនសង្ស័យបានប្រើល្បិច ខ្ចីម៉ូតូពីជនរងគ្រោះទី៣ ដោយនិយាយថា ខ្ចីម៉ូតូជិះមួយភ្លែតបន្ទាប់មកជនរងគ្រោះបានឲ្យម៉ូទតូទៅជនសង្ស័យខ្ចីជិះ ក្រោយពីបានម៉ូតូរួចជនសង្ស័យបានយកម៉ូតូទៅបាត់មិនឃើញប្រគល់ឲ្យជនរងគ្រោះវិញ និងបានយកម៉ូតូទៅលក់បានលុយ ចំនួន៧០០ដុល្លា ។ លុះដល់ថ្ងៃទី២៨ ខែមិនា ឆ្នាំ២០១៩ វេលាម៉ោង ០៣ និង០០នាទីទៀបភ្លឺ ជនរងគ្រោះឃើញជនសង្ស័យកំពុងដើរតាមផ្លូវ ម្តុំសំណង់១២ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យប្រគល់ឲ្យប៉ុស្តិ៍នគរបាលទឹកល្អក់៣ ហើយនៅម៉ោង ០៥ និង៥០នាទី ទើប មសត្ថកិច្ចប៉ុស្តិ៍ទឹកល្អក់៣ ប្រគល់ជនសង្ស័យឲ្យមកអធិការដ្ឋាននគរបាលខណ្ឌសែនសុខធ្វើការសាកសួរ រួចជនរងគ្រោះទាំង៣នាក់ បានដាក់ពាក្យបណ្តឹងចោទប្រកាន់ជនសង្ស័យតែម្តង ។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕

មតិយោបល់