ព័ត៌មានជាតិ

បុគ្គលិកសន្តិសុខឯកជន ២នាក់ ជិះម៉ូតូរកស្រីនៅម្ដុំវត្តភ្នំ ត្រូវជនសង្ស័យលួចម៉ូតូបាត់

ភ្នំពេញៈ កាលពីវេលាម៉ោង ១និង៥០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩ បុរសពីរនាក់ ជាសន្តិសុខឯកជន បានជិះម៉ូតូមួយគ្រឿងទៅរកស្រីបម្រើផ្លូវភេទ នៅម្ដុំវត្តភ្នំ ត្រូវជនសង្ស័យលួចម៉ូតូបាត់ អំទ្បុងពេលចុះទៅសួរថ្លៃ ជាមួយស្រីដោយមិនបានដកសោរ ត្រង់ចំណុចមុខនាឡិកាវត្តភ្នំ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមប្រភពពីជនរងគ្រោះ បានឲ្យដឹងថា ពួកគាត់ពីរនាក់មិត្តភក្ដិ បានជិះម៉ូតូសង់០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1K-5879 មករកនារីបម្រើផ្លូវភេទនៅម្ដុំវត្តភ្នំ ដោយពេលនោះ មាននារីម្នាក់រាងស្គម បានហៅគាត់ ហើយគាត់ក៏ជិះចូល ខណៈចុះពីលើម៉ូតូភ្លេចដកសោ សំដៅទៅនិយាយជាមួយនារីខាងលើ រវល់តែនាំនិយាយអត់បានមើលក្រោយ ក៏លេចមុខជនសង្ស័យម្នាក់ ដេម៉ូតូគាត់ជិះទៅយ៉ាងលឿនបាត់ស្រមោល បែរមើលក្រោយបាត់ម្នាក់ស្រីនោះទៀត ទើបគាត់សង្ស័យថា ស្រីម្នាក់នោះ គឺជាធ្នាក់របស់ជនសង្ស័យដែរ។

ក្រោយកើតហេតុ ជនរងគ្រោះទាំងពីរ បានដើរទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍ដោយខ្លួនឯង ដោយមិនលំបាកដល់សមត្ថកិច្ច ចុះមកសួរនាំឡើយ៕

មតិយោបល់