អង់គ្លេសៈ នាយករដ្ឋមន្រ្តីលោកស្រី Theresa May បាននិយាយកាលពីថ្ងៃអង្គារថា លោកស្រី នឹងស្នើសុំសហភាពអឺរ៉ុប ពន្យាពេលសារជាថ្មីម្តងទៀត នៅក្នុងដំណើរការ Brexit ដើម្បីជៀសវាងការចាកចេញរបស់អង់គ្លេសនៅសប្តាហ៍ក្រោយ ដោយបង្ហាញថា លោកស្រី អាចនឹងទទួលយកទំនាក់ទំនងជិតស្និទ្ធ ជាមួយអឺរ៉ុប ដើម្បីបំបែកភាពជាប់គាំងនយោបាយរាប់ខែ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩។
បន្ទាប់ពីកិច្ចពិភាក្សារយៈពេលច្រើនជាង ៧ ម៉ោងជាមួយរដ្ឋមន្ត្រីខ្លួន លោកស្រី May បាននិយាយថា លោកស្រី នឹងស្នើសុំការពន្យារពេល ដែលមានរយៈពេលខ្លី តាមដែលអាចធ្វើទៅបាន ដោយវានឹងត្រូវបញ្ចប់ នៅពេលអង់គ្លេស ឈានដល់កិច្ចព្រមព្រៀងមួយពីសំណាក់សភាជាតិ។
ស្ថិតក្នុងចលនាគ្រាំទ្រដំណើរការ Brexit ដែលបានធ្វើឲ្យមានការរំជើបរំជួល ដល់បក្សអភិរក្សរបស់ខ្លួន លោកស្រី ក៏បានធ្វើការជាមួយមេដឹកនាំបក្សប្រឆាំងដ៏សំខាន់ គឺលោក Jeremy Corbyn ដែលគាំទ្រ ទំនាក់ទំនងជិតស្និទ្ធ ជាមួយសហភាពអឺរ៉ុបផងដែរ។
ដោយលោកស្រី May បាននិយាយនៅក្នុងអាស័យដ្ឋានផ្សាយតាមទូរទស្សន៍ថា «នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ទាមទារឲ្យមានការសាមគ្គីជាតិ ដើម្បីផ្តល់នូវផលប្រយោជន៍ សម្រាប់ជាតិ»៕

មតិយោបល់