ព័ត៌មានជាតិ

អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ១ខ្នងខ្ទេចនៅស្រុកឆែប

ព្រះវិហារ: នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង២និង ៣០នាទី មានករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ១ខ្នងម្ចាស់ផ្ទះមានឈ្មោះឡៃ លៀម ភេទប្រុស អាយុ៤០ឆ្នាំ ស្ថិតនៅភូមិឆែបលិច ឃុំឆែប១ ស្រុកឆែប ខេត្តព្រះវិហារ
ដែលបង្កការខូចខាត ផ្ទះ១ខ្នងមានទំហំ៥×៦ម៉ែត ប្រក់ដែកស័ង្កសី ក្រាលរនាបឫស្សី ជញ្ជាំងបន្ទាំ
មូលហេតុឆេះ គឺបណ្តាលមកពីកាធ្វេសប្រហែសភ្លើងចង្ក្រាន។
ករណីអគ្គិភ័យនេះប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ១គ្រឿងបាញ់ទឹកអស់១ឡានទើបរលត់វិញទាំងស្រុង៕

 

មតិយោបល់