ព័ត៌មានជាតិ

បំផ្លាញសម្ភារៈក្នុងវត្ត ហើយនៅលួចម៉ូតូគេទៀត ជាប់ខ្នោះបានសម្រេច!

តាកែវ: សមត្ថកិច្ចបានឃាត់ខ្លួនបុរសម្នាក់ បន្ទាប់ពីធ្វើសកម្មភាពលួចយកម៉ូតូមួយគ្រឿងម៉ាក សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខតាកែវ 1K-6255។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតភូមិត្រពាំងឆ្នង ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ។

ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះជាម្ចាស់ម៉ូតូមានឈ្មោះ ចែម ទ្រី ភេទប្រុស អាយុ៤០ឆ្នាំ និងជនសង្ស័យឈ្មោះ ង៉ែត បារាំង ភេទប្រុស អាយុ២៤ឆ្នាំ ទាំង២នាក់ស្នាក់នៅភូមិឃុំកើតហេតុខាងលើ។

ប្រភពដដែល បានបន្តថា មុនពេលកើតហេតុ ជនសង្ស័យបានបំផ្លិចបំផ្លាញ របស់របរនៅក្នុងវត្តអង្គជុំ បណ្តាលឲ្យមានការខូចខាតសម្ភារ:ប្រើប្រាស់មួយចំនួននិងលួចយកម៉ូតូរបស់ជនរងគ្រោះបានសម្រេច តែត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបាននាំយកជនសង្ស័យ មកអធិការដ្ឋាននគរបាលស្រុកសំរោង រួចកសាងសំណុំរឿង ដើម្បីដោះស្រាយតាមនិតិវិធីច្បាប់៕

មតិយោបល់