ព័ត៌មានជាតិ

តើពិតទេ? ពលរដ្ឋត្រូវតែទុកដាក់សំរាម ឲ្យមានសណ្តាប់ធ្នាប់ ដោយមិនចាំបាច់មានការណែនាំពីអាជ្ញាធរដែនដីឡើយ…!

ត្បូងឃ្មុំៈ យើងសង្កេតឃើញថា នៅចំណុចប្រឡាយលូមួយកន្លែង ផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិជាំទ្រៀក ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានប្រជាពលរដ្ឋយើងដែលរស់នៅក្បែរៗនោះ បានយកសំរាមទៅបោះចូល ក្នុងលូបង្កឲ្យមានការកកស្ទះ នៅពេលភ្លៀងធ្លាក់មកម្តងៗ ។

ហើយការកកស្ទះនោះ បណ្តាលឲ្យទឹកភ្លៀងដែលធ្លាក់មកហូរកាត់ផ្លូវ នាំសំរាមមួយចំនួន តាមរយៈទឹកហូរនោះ ធ្វើឲ្យខូចខាតដល់ផ្លូវជាតិលេខ៧ ត្រង់ចំណុចខាងលើនោះ និងសោភ័ណភាពបរិស្ថាននៅមុខគេហដ្ឋានបងប្អូនមួយចំនួនទៀតនៅចំណុចនោះ ។

ដូច្នេះក្នុងនាមជាអាជ្ញាធរដែនស្រុកមេមត់ ក៏សូមអំពាវនាវដល់ឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា មិនថានៅកន្លែងណានោះទេ សុំឱ្យមានការយកចិត្តទុកលើដាក់សំរាមឲ្យបានត្រឹមត្រូវ ដែលមិនធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន ដោយមិនចាំបាច់មានការណែនាំពីអាជ្ញាធរដែនដីឡើយ៕

មតិយោបល់