Post News Media ព័ត៌មានជាតិ រថយន្តហ្វុយហ្...

រថយន្តហ្វុយហ្សូ បើកធ្លាក់ជង្ហុក រេចង្កូតធ្លាក់ចិញ្ចើមផ្លូវ

កោះកុង: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានរថយន្តមួយគ្រឿងបានធ្លាក់ជង្ហុក រេចង្កូតរអិលធ្លាក់ចិញ្ចើមផ្លូវ សំណាងណាស់គ្មាននរណាម្នាក់ រងរបួសនោះទេ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងភូមិជីមាល ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តដែលធ្លាក់ចិញ្ចើមផ្លូវខាងលើនេះ ម៉ាកហ្វុយហ្សូ ពណ៌ប្រផេះ ពាក់ស្លាកលេខ ព្រះសីហនុ 4A-1516​ ៕

Loading...